**ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ចេញប្រកាសស្ដីពី បង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយើង ដោយបំបែកចេញពីភូមិសាយ នៃឃុំប្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**សមត្ថកិច្ចបង្ក្រាបករណីល្បែងស៊ីសងបាន ១៩ករណី ក្នុងរយៈពេល២សប្តាហ៍មកនេះ!**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទទួលជួបពិភាក្សាជាមួយប្រធានផ្នែកគ្រប់គ្រងសកម្មភាពនៃអង្គការUSAID**រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**រដ្ឋលេខាធិការក្រសួងសុខាភិបាល៖ ជំងឺមហារីកគឺជាឃាតកលាក់មុខ ដែលយើងត្រូវតែប្រយុទ្ធយ៉ាងសកម្មជាបន្តទៅទៀត**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**ឯកឧត្តម ប៊ុន ហ៊ាន បើកវគ្គបណ្ដុះបណ្តាលលើកទី៣ ស្ដីពីលក្ខណៈវិនិច្ឆ័យនៃការគណនាសម្រាប់ការរៀបចំបណ្ដុំសំណង់មេ ការងារប្រឡាយ និងសំណង់ពាក់ព័ន្ធ**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនដល់ព្រះសង្ឃ នៅវត្តខ្មែរក្រោម**ឯកឧត្តម ចាន់ ស៊ីណាត ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងខេត្តតាកែវ**កូរ៉េ​ខាង​ជើង ​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​មុន​ការ​បោះ​ឆ្នោតប្រធានាធិបតីអាមេរិក**រដ្ឋបាលខេត្តព្រះសីហនុ ណែនាំស្តីពីការរៀបចំអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខ អកអំបុក ឆ្នាំ២០២៤**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំ “ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” លើកទី២០ អាណត្តិទី១**មន្រ្តីសង្ឃសាលាអនុគណក្រុងបាត់ដំបង នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុនផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជាលើកទី២**ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងថា សមយុទ្ធរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េ បង្ហាញពីភាពត្រឹមត្រូវនៃការពង្រឹងនុយក្លេអ៊ែររបស់ខ្លួន**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ ផ្តល់អំណោយជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក**ឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន មានជីវភាពលំបាកខ្វះខាត នៅស្រុកគងពិសី និងស្រុកបសេដ្ឋ**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ​បានផ្តល់ជូនសាលាពលទាហាន យោធភូមិភាគពិសេស**ឯកឧត្ដម ស្បោង សារ៉ាត និងឯកឧត្តម សួន សុម៉ាលីន ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង**វេទិកាមហាគ្រួសារទេសចរណ៍ បើកគេហទំព័រថ្មីរវាងក្រសួងទេសចរណ៍ជាមួយក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម ក្រោមការចង្អុលបង្ហាញរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី**អាវរងាជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិន កងពលតូចថ្មើរជើងលេខ៣១

ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ប្រជាជនកម្ពុជាទាំងអស់ ពិតជាឆ្អែតធុញទ្រាន់នឹងសង្គ្រាម និងជម្លោះបែកបាក់ ដូច្នេះសូមចូលរួមទាំងអស់គ្នាក្នុងការថែរក្សាការពារសុខសន្តិភាពដែលកំពុងមាន

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាជនកម្ពុជាទាំងអស់ ពិតជាឆ្អែតធុញទ្រាន់នឹងសង្គ្រាម និងជម្លោះបែកបាក់ ដូច្នេះសូមចូលរួមទាំងអស់គ្នាក្នុងការថែរក្សាការពារសុខសន្តិភាពដែលកំពុងមាន ហើយប្តេជ្ញាការពារសន្តិភាពនេះ ទោះក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តមមានប្រសាសន៍បែបនេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ផ្ទះជូនអតីតយុទ្ធជន, យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ នៅតំបន់សម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ឯកឧត្តម បណ្ឌិត បញ្ជាក់ថា ថ្ងៃនេះ ជាទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលប្រជាជនកម្ពុជាទាំងអស់ចងចាំជានិច្ចនូវមហាទុក្ខវេទនា សោកនាដកម្ម ការនិរាសព្រាត់ប្រាស់គ្រួសារ ដោយសាររបបដ៏សាហាវយង់ឃ្នងនៃរបបប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

ឯកឧត្ដមបន្ថែមថា ទាំងអស់នេះ គឺបានកើតឡើងដោយសារសង្គ្រាមបែកបាក់ផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ដូចដែលអ៊ំពូមីងអតីតយុទ្ធជនផ្ទាល់ជាសាក្សីរស់, ជាជនរងគ្រោះផ្ទាល់ និងតំណាងជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទៅ។ ប៉ុន្តែថ្ងៃនេះ ២០ ឧសភា ២០២២ គឺជាអនុស្សាវរីយ៍ប្រកបដោយការចងចាំខុសផ្ទុយស្រឡះពីអតីតកាល ដោយប្រែមកជាថ្ងៃប្រកបដោយសប្បាយរីករាយជាមួយនឹងការចងចាំទុកនូវអនុស្សាវរីយ៍នៃការទទួលបានផ្ទះសម្បែងជាជម្រកដ៏សុខសាន្ត និងពោរពេញដោយស្នាមញញឹម៕

អត្ថបទដែលជាប់ទាក់ទង