ក្រុមការងារ អ.ម.ត. ខេត្តបាត់ដំបង បានរកឃេីញ និងចុះដល់ផ្ទះកុមារា រុន ភារម្យ ហៅរ៉យ ដែលឯកឧត្ដម ហ៊ុន ម៉ាណែត ប្រកាសស្វែងរក

ភ្នំពេញ៖ យោងតាមការប្រកាសស្វែងរកកុមារាលក់ផ្កាកាលពីថ្ងៃទី១៤ ឧសភា របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារ អ.ម.ត. ខេត្តបាត់ដំបង បានរកឃេីញ និងចុះដល់ផ្ទះកុមារា រុន ភារម្យ ហៅរ៉យ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដោយបាននាំនូវអំណោយមួយចំនួនជាគ្រឿងឧបភោគបរិភោគដល់កុមារា និងក្រុមគ្រួសារ។
ជាមួយនេះ ឯកឧត្តមបណ្ឌិត គ្រោងជួបផ្ទាល់ជាមួយកុមារា និងក្រុមគ្រួសារ ក្នុងពេលឆាប់ៗខាងមុខ ដេីម្បីពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការជួយបន្ត៕
