នាយឧត្តមសេនីយ៍ គន់ គីម និង អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និង បំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ស្ពឺ ចំនួន២០០នាក់

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និង បំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ស្ពឺ ចំនួន២០០នាក់ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ផងដែរ។
ក្នុងពិធីនេះផងដែរ អតីតយុទ្ធជនម្នាក់ៗ ទទួលបានថវិកា ៥ ម៉ឺនរៀល ដែលជាថវិកាដ៏ថ្លៃថ្លារបស់ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ៕
