**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

នាវាចម្បាំងឥណ្ឌាពីរគ្រឿង​ ចូលចតកំពង់ផែក្រុងព្រះសីហនុ​ ដេីម្បីធ្វើទស្សនកិច្ចពង្រឹងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការយោធា​

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា ពីរគ្រឿង (Delhi និង Satpura)​ ក្រោមការបញ្ជាពីលោកឧត្តមនាវីទោ GURCHARSN SINGH មេបញ្ជាការកងនាវាចរភាគខាងកើតកងទ័ពជើងឥណ្ឌា ជាប្រធានប្រតិភូ (FOCEF) បានចូលចតនៅកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១-១៤ ខែឧសភា​ ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចសុឆន្ទៈក្នុងឱកាសនៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា ប្រកួតកីឡាជាមិត្តភាព និងធ្វើលំហាត់រួមគ្នាលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

លោកឧត្តមនាវីទោ GURCHARSN SINGH បានថ្លែងថា នាវាពិឃាតដំបូងបង្អស់របស់ឥណ្ឌា ដែលសាងសង់ឡើងក្នុងស្រុក គឺ​ INSDelhi និង INS Satpura ដែលជានាវាចម្បាំង មានមីស៊ីលនាំផ្លូវដែលផលិតក្នុងស្រុកដូចគ្នា រួមជាមួយនឹងយន្តហោះល្បាតដែនសមុទ្រ P8 នឹងមកដល់ប្រទេសកម្ពុជា។ បន្ទាប់ពីបានចូលរួមក្នុងពិធីសម្ភោធសមយុទ្ធ ដែនសមុទ្រអាស៊ានឥណ្ឌា។

ក្រោយពីមានការពិភាក្សារវាងបុគ្គលិកកងទ័ពជើងទឹកឥណ្ឌា និងកងទ័ពជើងទឹកកម្ពុជា (RCN) មក ក៏មានកម្មវិធីចូលជួប
សម្តែងការគួរសមជាផ្លូវការ និងការប្រាស្រ័យទាក់ទងជាមួយឥស្សរជនរបស់រដ្ឋាភិបាលកម្ពុជា និងការរៀបចំដំណើរទេសចរណ៍សម្រាប់បុគ្គលិកកងទ័ពជើងទឹកឥណ្ឌា និងព្រឹត្តិការណ៍កីឡាជាមួយកងទ័ពជើងទឹកកម្ពុជា។

នាវានេះ ក៏នឹងបើកឱ្យចូលទស្សនាពីសំណាក់មន្ត្រី និងទាហានជើងទឹកនៃកងទ័ពជើងទឹកកម្ពុជា សេនានុព័ន្ធការពារបរទេស និងមន្ត្រីកងរាជអាវុធហត្ថ និងកំពង់ផែផងដែរ។ ទំនាក់ទំនងទ្វេភាគី រវាងឥណ្ឌា និងកម្ពុជា មានភាពរឹងមាំតាមរយៈទំនាក់ទំនងវប្បធម៌ទំនាក់ទំនងឥណ្ឌា-កម្ពុជា
ត្រូវបានពង្រឹងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ​ ទាំងសាសនា និងសេដ្ឋកិច្ច ដោយសារការកើនឡើងនៃការចូលរួមរបស់ភាគីទាំងពីរលើគ្រប់វិស័យ។

គួររំឭកផងដែរថា កាលពីឆ្នាំមុន កម្ពុជាមានដំណើរទស្សនកិច្ចជាន់ខ្ពស់ជាច្រើន ដូចជាដំណើរទស្សនកិច្ចអនុប្រធានាធិបតី​ Shri Jagdeep Dhankar និងរដ្ឋមន្ត្រី ការបរទេសឥណ្ឌា Dr SJaishankar បានមកទស្សនកិច្ច នៅទីក្រុង
ភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ីបូព៌ា ហើយក៏ដូចជាមានទស្សនកិច្ចរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ Shri Rajnath Singh ដែលបានធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ចូលរួមកិច្ចប្រជុំ ADMM បូក។

កាលពីខែកុម្ភៈថ្មីៗនេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ហើយបានចុះហត្ថលេខាលើលក្ខខណ្ឌយោងជាមួយនឹង COAS នៃកងទ័ពឥណ្ឌា គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏បានចូលរួម AERO India 2023 នៅ Bangulru នាពេលថ្មីៗនេះផងដែរ។

កម្មវិធី Army to Army Staff Talks លើកដំបូងត្រូវបានធ្វើឡើងប្រកបដោយជោគជ័យនៅខេត្តសៀមរាបកាលពីខែ
មុន។ ដំណើរទស្សនកិច្ចរបស់នាវាយើងនេះ គឺដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការដែនសមុទ្ររវាងកងទ័ពជើងទឹកឥណ្ឌា និងកងទ័ពជើងទឹកកម្ពុជានេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព ដ៏រឹងមាំរវាងប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់និងពិភពលោកទាំងមូល។

នាវាទាំងពីររបស់កងទ័ពជើងឥណ្ឌាមានលក្ខណៈបច្ចេកទេសដូចខាងក្រោម៖

ទី១៖​ នាវាឈ្មោះ INS DELHI (D61) ប្រភេទ នាវាពិឃាត​ មានបណ្ដោយ១៦៣,២០ម៉ែត្រ, ទទឹង១៧,៤០ម៉ែត្រ, ជម្រៅទឹក៦,៦០ម៉ែត្រ, ទំងន់ផ្ទុក៦៨០៨តោន ចំនួននាវឹក៤៥០នាក់ ដឹកនាំដោលោក វរនាវីឯក SHIRAZ  HUSSAIN ជាមេបញ្ជាការនាវា។

ទី២៖​ នាវាឈ្មោះ INS SATPURA (F48)ប្រភេទនាវាប្រយុទ្ធ មានបណ្ដោយ១៤៣ម៉ែត្រ, ទទឹង១៦,៩០ម៉ែត្រ, ជម្រៅទឹក ៦.៩០ម៉ែត្រ, ទំងន់ផ្ទុក៥៣០០តោន ចំនួននាវឹក៣៩៥នាក់នាក់ ដឹកនាំដោយលោក វរនាវីឯក KARTIK MURTHY ជាមេបញ្ជាការនាវា៕

អត្ថបទដែលជាប់ទាក់ទង