**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ

ឯកឧត្តម សក់ សេដ្ឋា អនុញ្ញាតឱ្យឧបទូតនៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ លោក TANINAI Ichitomo ជាឧបទូត នៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមថ្លែងអំណរចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកគាំទ្រក្នុងការសាងកម្ពុជាឱ្យមានភាពរីកចម្រើននៅលើវិស័យផ្សេងៗរបស់កម្ពុជា ទាំងសម្ភារ និងបច្ចេកទេស ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមិនអាចខ្វះបាន។ ឯកឧត្តម ក៏បានថ្លែងអរគុណបន្ថែមទៀតចំពោះលោកឧបទូតជប៉ុន ដែលមានបំណងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាបន្ថែមទៀត ដើម្បីជួយលើកកម្ពស់ក្នុងការចូលការអភិវឌ្ឍនៅកម្ពុជា។ លើពីនេះទៀត ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះ លោក TANINAI Ichitomo ឧបទូត នៃស្ថានទូតជប៉ុន ដែលបានចូលជួបពិភាក្សាការងារនាឱកាសនេះ។

ជាមួយគ្នានោះ លោក TANINAI Ichitomo បានថ្លែងអណរគុណផងដែរចំពោះ ឯកឧត្តម សក់ សេដ្ឋា ដែលបានអនុញ្ញាតឱ្យលោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះដែរ លោកមានគោលបំណង ដើម្បីពិភាក្សាការងារជាមួយ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ អំពីកិច្ចសហប្រតិបត្តិការនានាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ និងកិច្ចការទំនាក់ទំនងនានារវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនផងដែរ។ ដោយក្នុងនោះ លោក ឧបទូតជប៉ុន បានរម្លឹកថា ជប៉ុន និងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការចាប់តាំងពីឆ្នាំ១៩៥៣មក ហើយបន្តរៀងមក ទំនាក់ទំនងការទូតនេះត្រូវបានតម្លើងទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលមានកិច្ចសហប្រតិបត្តិការលើវិស័យនានាជាមួយគ្នាជាច្រើន។
ដោយឡែកសម្រាប់ឆ្នាំ២០២៣នេះ ទំនាក់ទំនងការទូតនេះបានឈានចូលដល់គម្រប់ខួបលើកទី៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា ដែលលោក ឧបទូតជប៉ុន បានចាត់ទុកថា នេះគឺជាប្រវត្តិសាស្ត្រដ៏ល្អបំផុតមួយរវាងប្រទេសទាំងពីរ ដែលជាពេលវេលាដ៏យូរលុងមួយ។ ទន្ទឹមនេះ លោក ឧបទូតជប៉ុន បានជម្រាបជូន ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បន្ថែមថា លោកមានបំណងរក្សា និងពង្រឹងទំនាក់ទំនងដ៏ល្អនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការថ្មីៗ បន្ថែមទៀតលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរនៅលើវិស័យផ្សេងៗ។

ជាការឆ្លើយតប ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ជូនថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានភាពល្អប្រសើរ ជាពិសេស ទំនាក់ទំនងពាណិជ្ជកម្ម និងប្រជាជន គឺរឹតតែមានភាពល្អប្រសើរ ដែលក្នុងនេះ ក៏មានវិនិយោគិន និងប្រជាជនជប៉ុន បានមករស់នៅប្រកបមុខរបរ វិនិយោគ និងទស្សនានៅកម្ពុជាជាច្រើនផងដែរ។

បន្ថែមពីនេះទៀត ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានលើកឡើងបន្ថែមថា ចំពោះការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការថ្នាក់ក្រោមជាតិ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ជប៉ុនគឺជាដៃគូសហប្រតិបត្តិការដ៏ល្អមួយ ដែលបានគាំទ្រលើការងារបច្ចេកទេស និងសម្ភារជាច្រើន ដែលជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអវិឌ្ឍកម្មវិធីកំណែទម្រង់ថ្នាក់ក្រោមជាតិនេះ។

ជាមួយគ្នានេះផងដែរ ក៏នៅមានគម្រោងអភិវឌ្ឍន៍សមត្ថភាពសម្រាប់រដ្ឋបាលមូលដ្ឋានមួយទៀតផងដែរ ដែលក្រសួងមហាផ្ទៃ ធ្លាប់បានសហការជាមួយ JICA របស់ជប៉ុន មានរយៈពេល០៥ឆ្នាំ (២០១៧-២០២២) សំដៅលើកកម្ពស់សមត្ថភាពមន្ត្រីរាជការស៊ីវិលនៅទីស្តីការក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយទទួលបានសមិទ្ធផលជោគជ័យជាច្រើន។

ទន្ទឹមនេះ ឯកឧត្តម បានស្នើដល់ជប៉ុនឱ្យបន្តជួយផ្តល់ការគាំទ្រដល់សាលាជាតិរដ្ឋបាលមូលដ្ឋាន ទាំងលើផ្នែកទន់ និងផ្នែករឹង ដើម្បីក្លាយជាស្ថាប័នបណ្តុះបណ្តាល ដែលមានគុណភាពវិជ្ជាជីវៈ និងមានការទទួលស្គាល់ ជាពិសេស ដើម្បីផ្តល់ការកសាងសមត្ថភាពដល់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របពេលនៃដំណើរការផ្ទេរមុខងារ និងធនធានកាន់តែច្រើនឡើងទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។ ដោយឡែកក្នុងក្របខណ្ឌបោះឆ្នោតវិញ ជប៉ុនបានចូលរួមគាំទ្រទាំងសម្ភារ បច្ចេកទេស និងមន្ត្រីសង្កេតការណ៍ផងដែរ ចាប់តាំងពីកម្ពុជាបានរៀបចំការបោះឆ្នោតលើកទី២ ក្រោយកម្ពុជាបានស្វែងរកសន្តិភាពពីសង្រ្គាម និងជាបន្តបន្ទាប់មកទៀត ជប៉ុនក៏នៅតែបន្តជួយដល់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានលើកឡើងបន្តចំពោះការងារបណ្តុះបណ្តាលធនធានមនុស្សផ្នែកនគរបាលជាតិកន្លងមក ភាគីជប៉ុនបានផ្តល់វគ្គបណ្តុះបណ្តាលជាច្រើនទាំងផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ រួមមានការផ្តល់នូវអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនផងដែរ។ ហើយក្នុងឆ្នាំថ្មីៗកន្លងមកនេះ ជប៉ុនក៏បានជួយបណ្តុះបណ្តាលលើជំនាញ រួមមាន៖ ការធ្វើកោសល្យវិច័យបទល្មើស, ការវិភាគអត្តសញ្ញាណឧក្រិដ្ឋកម្ម, ជំនាញការងារនគរបាលប៉ុស្តិ៍រដ្ឋបាល, ជំនាញប្រឆាំងគ្រឿងញៀន និងពិសោធន៍គ្រឿងញៀនជាដើម។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានស្នើបន្ថែមដល់ភាគីជប៉ុន ឱ្យបន្តជួយផ្តល់ការបណ្តុះបណ្តាលបន្ថែមទៀតជាពិសេសលើជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យាដល់មន្ត្រីនគរបាលកម្ពុជា ដោយឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា បញ្ហានេះកំពុងមានភាពរីកចម្រើនគួរឱ្យព្រួយបារម្មណ៍ខ្ពស់ ហើយកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗកំពុងជួបប្រទះនូវបញ្ហានេះយ៉ាងខ្លាំងផងដែរ។

ជាការឆ្លើយតម លោក TANINAI Ichitomo ឧបទូត នៃស្ថានទូតជប៉ុន ក៏បានថ្លែងអំណរគុណចំពោះភាពគីកម្ពុជាចាត់ទុកជប៉ុន ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែអនុវត្តនូវកិច្ចសហប្រតិបត្តិការនានាជាមួយដៃគូអភិវឌ្ឍន៍ និងបានកសាងប្រទេសឈានដល់មានការរីកចម្រើនលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងការរៀបចំការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ និងទៀងទាត់តាមអាណត្តិដែលបានកំណត់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែក ចំពោះសំណូមពររបស់ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ លើការងារបណ្តុះបណ្តាលធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ក៏ដូចជាជំនាញមន្ត្រីនគរបាលជាតិ លោក TANINAI Ichitomo ឧបទូត នៃស្ថានទូតជប៉ុន បានជម្រាបជូនថា ភាគីជប៉ុននឹងពិនិត្យសិក្សា និងផ្តល់ជូនតាមលទ្ធភាពនៅពេលសមគួរណាមួយ។

ជាថ្មីម្តងទៀត ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះ លោក ឧបទូតជប៉ុន ដែលបានទទួលយកសំណើសំណូមពររបស់ក្រសួងមហាផ្ទៃ ហើយឯកឧត្តម ក៏សូមវាយតម្លៃខ្ពស់ផងដែរ ចំពោះកិច្ចសហប្រតិបត្តិការនានារវាងកម្ពុជា និងជប៉ុន ដែលបានរួមគ្នាអនុវត្តបានយ៉ាងពេលលេញ និងទទួលបានជោគជ័យជាផ្លែផ្ការលើសលប់នាពេលកន្លងមកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង