**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលបានសម្រេចរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹង GGGI ក្នុងការពន្លឿន​របៀបវារៈអភិវឌ្ឍន៍បៃតង​នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន ក.ជ.អ.ច. នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិេវឌ្ឍន៍បៃតងសកល GGGI និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលបានសម្រេចរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ ជាមួយនឹង GGGI ក្នុងការពន្លឿន​របៀបវារៈអភិវឌ្ឍន៍បៃតង​នៅកម្ពុជារយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ​ ចាប់តាំងពីកម្ពុជាចូលជាសមាជិកដំបូងកាលពីឆ្នាំ២០១៣មក។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍លើកឡើង ពីអាទិភាពការងារសំខាន់ៗដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងរក្សាបានកិច្ចគាំពារបរិស្ថាន ការរស់នៅដោយចីរភាព ពាក់ព័ន្ធនឹងការដឹកជញ្ជូនដោយនិរន្តរភាព ថាមពលនិរន្តរភាព ការគ្រប់គ្រងសំណល់រឹងនិងរាវដោយនិរន្តរភាព មូលប័ត្រនិងសញ្ញាប័ណ្ណបៃតង និងមូលនិធិប្រសិទ្ធភាពថាមពល ដែលមានកិច្ចសហការជាមួយក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួងបរិស្ថាន សូមស្វាគមន៍ចំពោះការបន្តកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ GGGI ក្នុងការកៀរគរធនធាន ដើម្បីឆ្លើយតបកំណើនគម្រោងវិនិយោគពាក់ព័ន្ធនឹងការអភិវឌ្ឍបៃតងនៅកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំនៃភាពជាដៃគូររវាងក្រសួងបរិស្ថាន និង GGGI នេះ យើងបានសម្រចលទ្ធផលសំខាន់ៗមួយចំនួនដូចជា៖
១-ផែនការទីក្រុងនិរន្តរភាពរាជធានីភ្នំពេញ ២០១៨-២០៣០
២-ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនិរន្តរភាព ឆ្នាំ២០២០-២០៣០ សម្រាប់ទីក្រុងចំនួនប្រាំពីរ (ព្រះសីហនុ កែប សៀមរាប បាត់ដំបង បាវិត កំពុងចាម និងសួង)
៣-ការសិក្សាការវាយតម្លៃសក្ដានុពលការភិវឌ្ឍន៍បៃតងនៅកម្ពុជា និងផលប៉ះពាល់បរិស្ថាន សេដ្ឋកិច្ច និងសង្គមនៃការអភិវឌ្ឍន៍ឧស្សាហកម្មបៃតង
៤-ការអនុវត្តថាមពលនិរន្តរភាពក្នុងវិស័យកាត់ដេរ និង(៥) លទ្ធផលមួយចំនួនទៀតស្ថិតក្នុងគម្រោងកំពុងអនុវត្តនាពេលបច្ចុប្បន្ន។

ក្រសួងបរិស្ថាន និង GGGI នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពរួមមាន៖ ឧស្សាហកម្មបៃតង និងអគារបៃតង ការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន ការគ្រប់គ្រងសំណល់រឹង និងរាវប្រកបដោយនិរន្តរភាព ការដឹកជញ្ជូនដោយនិរន្តរភាព និង ហិរញ្ញប្បទានបៃតងប្រកបដោយនវានុវត្តន៍ដូចជា ហិរញ្ញប្បទានកាបូន និងមូលប័ត្រ និងសញ្ញាប័ណ្ណបៃតងជាដើម ៕

អត្ថបទដែលជាប់ទាក់ទង