ឯកឧត្ដម យី វាសនា គោរពអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយមរតកអូឡាំពិកអន្តរជាតិ ដែលជាមេដាយខ្ពស់បំផុត របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សូមផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលទទួលបានមេដាយមរតកអូឡាំពិកអន្តរជាតិ ដែលជាមេដាយខ្ពស់បំផុតរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំមានសេចក្តីរំភើបរីករាយដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលបានមេដាយមរតកអូឡាំពិកអន្តរជាតិ ដែលជាមេដាយខ្ពស់បំផុតរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)
សម្តេចតេជោ ហ៊ុន សែន ពិតជាស័ក្តិសមទទួលបានមេដាយមរតកអូឡាំពិកអន្តរជាតិ ដែលជាមេដាយខ្ពស់បំផុតរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងដឹកនាំប្រជាជាតិកម្ពុជា ស្ថិតក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ សង្គមជាតិបានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ៕
