ស៊ីហ្គេម២០២៣៖ ប្លង់កៅអីសម្រាប់ទស្សនិកជន ចូលរួមពិធីបើក-បិទព្រឹត្តិការណ៍ នៅពហុកីឡដ្ឋានមរតកតេជោ
ភ្នំពេញ៖ ប្លង់កៅអីសម្រាប់ទស្សនិកជន ចូលរួមពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅពហុកីឡដ្ឋានមរតកតេជោ ដែលមានការបែងចែក ៣ផ្នែកផ្សេងគ្នា ក្នុងនោះមានពណ៌លឿងសម្រាប់សម្គាល់ (ភ្ញៀវ VIP), ពណ៌ក្រហម (ភ្ញៀងកិត្តិយស) និងពណ៌ប្រផះ (មហាជន)។
បញ្ជាក់ផងថា បន្ទាប់ពីបញ្ចប់ការរាប់ថយក្រោយ ១០០ថ្ងៃនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២រួចមក, នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជានឹងត្រូវប្រារព្ធពិធីបើកការប្រកួតជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រ នៅល្ងាចនេះ។
ពិធីបើកព្រឹត្តិការណ៍កីឡាស៉ីហ្គេម នឹងត្រូវរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួនទៀត៕