**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

កោរជុក ជាពិធីកោរសក់ក្មេងស្រីប្រុស ដែលម្តាយឪពុករបស់ខ្លួនឱ្យទុកជាកំប៉ូតសក់នៅសល់តែត្រង់បង្ហើយក្បាល

ភ្នំពេញ៖ កោរជុក ជាពិធីកោរសក់ក្មេងស្រីប្រុស ដែលម្តាយឪពុករបស់ខ្លួនឱ្យទុកជាកំប៉ូតសក់នៅសល់តែត្រង់បង្ហើយក្បាល។ ជាទំនៀមទម្លាប់របស់ខ្មែរដែលមានវ័យចំណាស់មួយ ដែលនរវិទូបានយល់ថាប្រហែលមានកំណើតតាំងពីសម័យអង្គរមក។ ប៉ុន្តែបន្តិចម្តងៗទំនៀមនេះ ក៏លែងមានការនិយមដូចសម័យបុរាណ។

ពិធីកោរជុក មាននៅរស់ខ្លះៗ ហើយការប្រារព្ធពិធីនេះនៅមានស្ទើរតែពេញទម្រង់នៅតែតំបន់អង្គរ។ ជាឧទាហរណ៍ នាចុងខែមេសា ឆ្នាំ២០២៣ គ្រួសារមួយដែលរស់នៅក្នុងក្បែរជើងភ្នំបូក ភូមិតានី ឃុំរុនតាឯកនៃស្រុកបន្ទាយស្រី បានរៀបចំពិធីកោរជុកឱ្យកូនស្រីរបស់ខ្លួនមួយរូប អាយុពេញ១១ឆ្នាំ។

ពិធីនេះមានសភាពឱឡារិកហើយត្រូវចំណាយទ្រព្យធនច្រើន គេតែងរៀបចំចូលគ្នា ដោយមានក្មេងស្រីប្រុសច្រើននាក់ ដោយគ្រាន់តែមានលក្ខខណ្ឌប្រសិនបើធ្វើចូលគ្នាគឺចំនួនក្មេង ដែលកោរជុកត្រូវតែជាចំនួនសេស។ ពិធីកោរជុកនេះគេធ្វើឡើងមានរយៈពេល២ថ្ងៃនិងមួយយប់ ដោយមានកិច្ចសំខាន់ៗជាច្រើន។

បុរាណវិទូនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងថា ពិធីកោរជុក គឺជាពិធីឆ្លងវ័យ ពោលគឺជាពិធីដែលបញ្ជាក់ពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗ ដែលខ្មែរបុរាណធ្វើឡើងសម្រាប់ក្មេងស្រីប្រុស ឬជំទង់ពុំទាន់ពេញវ័យដើម្បីឈានចូលពេញវ័យ។ ជាពិធីដែលខ្មែរបុរាណរៀបចំឡើងបង្ហាញពីដំណើរជិវិតមនុស្ស ដែលបានវិវត្តន៍ពីដំណាក់កាលនីមួយៗនៃវដ្តរបស់មនុស្ស។

ជាកិច្ចបង្ហាញពីការឆ្លងវ័យ ដែលប្រពៃណីខ្មែរកំណត់បញ្ចូលកុលបុត្រកុលធីតារបស់ខ្លួនឱ្យក្លាយទៅជាសមាជិកគ្រួសារខ្លួន ដែលពេញវ័យទៅក្នុងសង្គម ស្របតាមច្បាប់ប្រពៃណីយ៉ាងពេញលេញ។

ពិធីកោរជក់នេះ ក៏ជាកិច្ចញែកភេទរបស់ក្មេងស្រី និងក្មេងប្រុសឱ្យដាច់ពីគ្នា ហើយបន្ទាប់មកក្មេងប្រុសនឹងចេញទៅរៀនសូត្រ ស្វែងរកចំណេះវិជ្ជា រីឯក្មេងស្រីនឹងចូលទៅរកចំណេះខាងសេដ្ឋកិច្ច របៀបគ្របគ្រងគ្រួសារជាដើម៕

អត្ថបទដែលជាប់ទាក់ទង