រដ្ឋបាលខណ្ឌឫស្សីកែវ ជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយក្រុមហ្វីលីពីន នៅទីលានប្រជាធិបតេយ្យ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ មានកិត្តិយសសូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ ប្រកួតជាមួយក្រុមជម្រើសជាតិហ្វីលីពីន នៅវេលាម៉ោងម៉ោង៧:០០ យប់នេះ ដោយមានការផ្សាយបន្តផ្ទាល់ព្រឹត្តការណ៍សុីហ្គែម នៅទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ។
រដ្ឋបាលខណ្ឌឫស្សីកែវក៏បានអំពាវនាវឱ្យអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជាការគាំទ្រដល់វិស័យកីឡា៕
