ព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែទៅដល់ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡា បានចាកចេញពីខេត្តកំពង់ឆ្នាំង មកដល់ព្រំប្រទល់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិកាក្រសួងទេសចរណ៏ និងជាបេសកជនពិសេស CAMSOC ទទួលបន្ទុកក្នុងប្រទេស កាន់អគ្គិជ័យពីខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ទទួលបដិសណ្ឋារកិច្ចដោយ លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់។
ភ្លើងគប់ នឹងត្រូវដង្ហែជុំវិញខេត្តជាប់បឹងទន្លេសាបនៃប្រទេសកម្ពុជា មុនដង្ហែត្រឡប់មកភ្នំពេញវិញ ក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីបើកព្រឹត្តិការណ៍ SEA Games 2023 នាថ្ងៃទី០៥ ខែក្រោយនេះ។
