**អភិបាលរងខេត្តកណ្ដាល៖ ការចែកប័ណ្ណកម្មសិទ្ធជូនពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពលរដ្ឋ**សាលាសង្កាត់ប្ញស្សីកែវ បើកកិច្ចប្រជុំគណៈកម្មាធិការកិច្ចការនារី និងកុមារ ប្រចាំខែឧសភា ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជន ជាលើកទី៤ ក្នុងទិវាខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម**កូរ៉េ បង្ហាញក្តីរីករាយ និងពេញចិត្តក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែមដល់កម្ពុជា**ទេសរដ្ឋមន្រ្តី លី ធុជ អរគុណចំពោះកម្មវិធី HDR&D ដែលបានផ្តល់នូវសម្ភារៈបច្ចេកវិទ្យាទំនើបចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា**ក្រសួងបរិស្ថាន ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)**សិស្ស-និស្សិតនៃវិទ្យាស្ថាន NPIC បានដាក់បង្ហាញស្នាដៃរាប់រយរបស់ខ្លួនក្នុងខួប១៩ឆ្នាំ**អគ្គស្នងការនគរបាលជាតិ ដាក់ចេញនូវភារកិច្ចសំខាន់ៗចំនួន ១០ចំណុច ដើម្បីឲ្យកងកម្លាំងនគរបាលជាតិ បន្តអនុវត្តសំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម**ឯកឧត្តម ទ្រី ដាលុច អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តរតនគិរី**អគ្គនាយកពន្ធនាគារ អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ**ស្វីស បញ្ជាក់ជំហរបន្តពង្រឹងទំនាក់ទំនងការទូតនិងចូលរួមពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ តាមរយៈការបន្តជួយការលើកកម្ពស់សុខុមាលភាពប្រជាជន ស្រ្តី និងកុមារកម្ពុជា**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយ អគ្គនាយកវិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវរបស់ចិន**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងក្រុមវិភាគ និងប្រឹក្សាយោបល់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយ អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅកម្ពុជា (OHCHR)**វិទ្យាស្ថានNPIC ប្រារព្ធខួប១៩ឆ្នាំ ជាមួយនឹងមោទកភាពនៃការបណ្តុះបណ្តាលធនធានបច្ចេកទេសនៅកម្ពុជា**ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមក្នុងពិធីអបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៩ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៤)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីអបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៩ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៤)**កាកបាទក្រហមកម្ពុជា បើកវគ្គផ្សព្វផ្សាយស្តីអំពី “បរិយាបន្ន និងទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ”**អភិបាលខេត្តកំពត ស្នើឱ្យអាជីវករ សេវាករ ក្នុងខេត្តទាំងអស់ត្រូវប្រើភាពស្មោះត្រង់ដើម្បីរក្សាកំណើនភ្ញៀវទេសចរ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ»

ក្នុងមួយថ្ងៃជាមធ្យមខេត្តស្វាយរៀង រកចំណូលពន្ធគយ ដែលប្រមូលនៅតាមច្រកទ្វារព្រំដែនប្រហែល ១.២លានដុល្លារ

ភ្នំពេញ៖ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងមួយថ្ងៃជាមធ្យមខេត្តស្វាយរៀង រកចំណូលពន្ធគយ ដែលប្រមូលបាននៅតាមច្រកទ្វារព្រំដែន មានជាមធ្យម ១.២លានដុល្លារ ឬប្រហាក់ប្រហែល ៣៦លានដុល្លារ ក្នុងមួយខែ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តស្វាយរៀង» ឯកឧត្ដម ម៉ែន វិបុល បានអះអាងថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ ខេត្តស្វាយរៀង ប្រមូលចំណូលពន្ធគយ បានប្រមាណ៤០០លានដុល្លារ កើនឡើង២៣ភាគរយ បើធៀបឆ្នាំ២០២១។

ឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានថ្លែងយ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២២នេះ ចំណូលពន្ធគយ មានប្រមាណ៤០០លានដុល្លារ កើនឡើង២៣ភាគរយ បើប្រៀបធៀបឆ្នាំ២០២១។ ផ្អែកតាមតួលេខនេះ គិតជាមធ្យមចំណូលជាតិប្រហាក់ប្រហែល ៣៦លានដុល្លារ ក្នុងមួយខែ បើគិតជាថ្ងៃប្រហែល ១លាន២សែនដុល្លារក្នុងមួយថ្ងៃ»។

គួរជម្រាបថា ខេត្តស្វាយរៀង មានច្រកទ្វារព្រំដែនចំនួន៨កន្លែង រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិ២កន្លែង, ច្រកទ្វារព្រំដែនទ្វេភាគី ២កន្លែង និងច្រកទ្វារតំបន់ព្រំដែន ៤កន្លែង និងមានកំពង់ផែ១កន្លែង ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម កសិផលផ្សេងៗ និងការធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្ដរជាតិ។

ឯកឧត្ដម ម៉ែន វិបុល ក៏បានគូសបញ្ជាក់ដែរថា ចំពោះទំហំសេដ្ឋកិច្ច (GDP) ខេត្តស្វាយរៀង មានចំនួន១,០៩៤,៦១៦,៩២៥ដុល្លារ បើប្រៀបធៀននឹងឆ្នាំ២០២១ បានបង្ហាញថា ខេត្ដស្វាយរៀង មានកំណើនសេដ្ឋកិច្ច ៥.៦% ក្នុងនោះបានចូលរួមចំណែកពីវិស័យកសិកម្ម ប្រមាណជា៤៣.៧៦% វិស័យឧស្សាហកម្ម ប្រមាណជា៣៨.១២% និងវិស័យសេវាកម្ម ប្រមាណជា១៨.១២%។ ចំណូលសម្រាប់មនុស្សម្នាក់ មានប្រមាណ១,៥៩៥ដុល្លារអាមេរិក កើនឡើង២៦៧ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង