សម្តេចតេជោ ហ៊ុន សែន រំលឹកកុំយកកៀកខ្លួន នូវមន្ត្រីដែលពូកែចាក់រុក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកដល់មន្ត្រី កុំឱ្យយកមន្ត្រីពូកែចាក់រុក មកដាក់កៀកខ្លួន ។
ក្នុងឱកាសអញ្ជើញបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី២៧ ខែមេសា សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ដោយសារធ្លាប់មានបទពិសោធន៍ឆ្លងកាត់យូរឆ្នាំនៃការធ្វើជាមន្ត្រីដឹកនាំ សូមខិតខំទទួលយកមកសិក្សានូវព័ត៌មានដែលពិត សុំកុំយកកៀកខ្លួននូវមន្ត្រីដែលចាក់រុក យករឿងដែលមិនល្អយកមកដាក់ក្បែរខ្លួន ហើយខ្ញុំមិនមែនបានសេចក្តីថា កន្លងទៅខ្ញុំមិនបានគត់សម្គាល់ចំពោះមន្ត្រីនោះទេ សុំកុំភ័ន្តច្រឡំ» ៕
