លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ បានចូលខ្លួនដើម្បីមកបំភ្លឺករណីហឹង្សាលើភរិយា

ភ្នំពេញ៖ លោក ម៉ៅ ចន្ទមធុរិទ្ធិ ស្នងការខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ បានចូលខ្លួនដើម្បីមកបំភ្លឺករណីហឹង្សាលើភរិយានៅអធិការក្រុងកំពតនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
ការចូលខ្លួនមកបំភ្លឺនេះបន្ទាប់ពីស្នងការខេត្តកំពតបានបង្ហោះសារលើបណ្តាញសង្គមថា “សូមអញ្ជើញលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ មកបំភ្លឺករណីហឹង្សារលើភរិយានៅស្នងការដ្ឋាននគរបាលខេត្តកំពតដោយខ្លួនឯង ឬអោយសមត្ថកិច្ចទៅអញ្ជើញលោកដោយផ្ទាល់” អមជាមួយនឹងរូបភាពនារីម្នាក់ដែលអះអាងថាជាភរិយារបស់អភិបាលរងក្រុងបូកគោថាត្រួវស្វាមីខ្លួនប្រើអំពើហិង្សាធ្វើបាបទាំងផ្លូវចិត្ត និងផ្លូវកាយ។

គូឱ្យដឹងថា សាររបស់នារីរងគ្រោះដែលត្រូវជាភរិយាបានបង្ហោះលើបណ្តាញសង្គមដែលអះអាងថាឈ្មោះ ម៉ាត់ លក្ខិណា បានចោទលោក គឹម បញ្ញា មានតួនាទីជាអភិបាលរងក្រុងបូកគោ ខេត្តកំពត ជាស្វាមីបានប្រើអំពើហិង្សាជាញឹកញយទោះបីជាធ្លាប់ត្រូវបានអាជ្ញាធរហៅធ្វើកិច្ចសន្យាក៏មិនអាចធ្វើឱ្យស្វាមីរបស់ខ្លួនបញ្ឈប់ការប្រើហិង្សាលើខ្លួនផងដែរ៕

