**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឃាត់ពលរដ្ឋខ្មែរជាង ១០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសថៃ

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរប្រុស ស្រី ចំនួន១២៣នាក់ (ក្នុងនោះមានជាតិស្បែកខ្មៅចំនួន ១១នាក់) ឆ្លងដែនខុសច្បាប់ចូលទៅប្រទេស ត្រូវបានសមត្ថិច្ចថៃឃាត់ខ្លួន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុច ភូមិលេខ៨ បានម៉ៃសុខប្រះសឺត ឃុំមឿងផៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរប្រុស ស្រី ចំនួន១(នាក់ ប្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥និងកម្លាំងយោធាសិករងម៉ាឡៃឃាត់ខ្លួន នៅវេលាម៉ោង០៨យប់ថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិសាស្រ្ដភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ភាគីថៃ ផ្ដល់ពត៌មានពីការឃាត់ខ្លួនពលករលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃចំនួន ១២៣នាក់ (ស្រី៤៦នាក់ កុមារ០៧នាក់) (ក្នុងនោះមានជាតិស្បែកខ្មៅចំនួន ១១នាក់) នៅចំណុច ភូមិលេខ៨ បានម៉ៃសុខប្រះសឺត ឃុំមឿងផៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ចម្ងាយប្រហែលជាង១០គីឡូម៉ែត្រពីព្រំដែន ដោយភាគគីថៃមិនបានបញ្ជាក់ពីទីតាំងដែលពលករទាំងនោះលួចឆ្លងកាត់ព្រំដែនឡើយ ។

លោកមេបញ្ជាបានឲ្យដឹងទៀតថា៖ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨យប់ កម្លាំងនគរបាលការពារព្រំដែនប៉ុស្ដិ៍ចំបក់ចំនួន ០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ បានសហការជាមួយកម្លាំងយោធាសឹករងស្រុកម៉ាឡៃ ចំនួន០៥នាក់ បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងឆ្លងដែនខុសច្បាប់ សរុបចំនួន១៩នាក់ (ស្រី០៧នាក់ កុមារ០៤នាក់) ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិសាស្រ្ដភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ដែលពួកគាត់មកពីខេត្ដចំនួន ០៣គឺ៖ ១/-ពោធិ៍សាត់ ០២នាក់, ២/-បន្ទាយមានជ័យ ១៣នាក់, ៣/-តាកែវ ០៤នាក់ ។ បន្ទាប់ពីរធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីអនុវត្តន៍និតិវិធីបន្ដ ៕

អត្ថបទដែលជាប់ទាក់ទង