មន្ទីរពេទ្យបង្អែកគិរីវង់ មានករណីសម្រាលបានកូនភ្លោះចំនួន៣នាក់

ភ្នំពេញ៖ នៅមន្ទីរពេទ្យបង្អែកគិរីវង់ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣មានករណីសម្រាលបានកូនភ្លោះចំនួន០៣នាក់(ប្រុស) ដែលមានឪពុកឈ្មោះង៉ែត ងុយ នឹងម្តាយឈ្មោះខេល ជៀ ។
ទាំងម្តាយទាំងកូនកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ នឹងមានការមើលថែយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ ក្រុមគ្រួសារមានទីលំនៅភូមិភ្នំក្រពើ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ៕
