**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកថវិកា ១៧លានរៀល ឧបត្ថម្ភដល់វរសេនីយ៍ទោ ចេក ឈុន នាយការិយាល័យរដ្ឋបាល ដើម្បីធ្វើផ្ទះរស់នៅសមរម្យ

ភ្នំពេញ៖ ដោយពិនិត្យឃើញពីការលំបាករបស់លោកវរសេនីយ៍ទោ ចេក ឈុន នាយការិយាល័យ រដ្ឋបាល នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសាររស់នៅនឹងផ្ទះដែលមានសភាពពុកផុយអាចនឹងប្រឈមគ្រោះថ្នាក់ផ្សេងៗ ក៏ព្រោះតែខ្វះខាតថវិកាសាងសង់ផ្ទះឲ្យបានសមរម្យនោះ ។ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាំយកថវិកា ចំនួន១៧លានរៀល ប្រគល់ជូនលោកវរសេនីយ៍ទោ ចេក ឈុន នាយការិយាល័យ រដ្ឋបាលនិងក្រុមគ្រួសារ ស្ថិតនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

មានប្រសាសន៍នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ដោយមើលឃើញពីកង្វះខាតថវិកាដើម្បីធ្វើផ្ទះរស់នៅបានសមរម្យ ។ លោកក៏បានផ្តួចផ្តើម​ដោយមូលមតិគ្នាជាឯកឆ័ន្ទពីថ្នាក់គណៈស្នងការរង និងមានការចូលរួមពីលោក លោកស្រី នាយ នាយរងការិយាល័យ លោកអធិការ អធិការរង លោកមេបញ្ជាការ មេបញ្ជាការរង និងមន្ត្រីនគរ​បាលទាំងអស់ កៀងគរប្រមូលថវិកាបានសរុបចំនួន១៧លានរៀល ដើម្បីធ្វើផ្ទះជូនលោកវរសេនីយ៍ទោ ចេក ឈុន និងក្រុម្រួសារបានរស់នៅសមរម្យ ។មួយវិញទៀតកន្លងមក លោកក៏បានឧបត្តម្ភម៉ូតូ០១គ្រឿង ដើម្បីជាមធ្យោបាយជួយសម្រួលដល់ការធ្វើដំណើរមកបំរើការងារនោះផងដែរ ។

ដើម្បីជាការឆ្លើយតបនូវគុណូបការៈដ៏ជ្រាលជ្រៅនេះ លោកវរសេនីយ៍ទោ ចេក ឈុន និងក្រុម្រួសារ បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ លោកអធិការ អធិការរង លោកមេបញ្ជាការ មេបញ្ជាការរង និងមន្ត្រីនគរ​បាលទាំងអស់ ដែលបានចំណាយធនធានផ្ទាល់ខ្លួនជួយសាង់សង់ផ្ទះខ្ញុំបាទនិងក្រុមគ្រួសារបានរស់នៅសមរម្យ ៕

អត្ថបទដែលជាប់ទាក់ទង