**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង

វត្តថ្មរមៀល បង្កើតការសប្បាយដល់ពុទ្ធបរិស័ទចំណុះជើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ស្របពេលដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស កំពុងតែអបអរសាទរនិងសប្បាយរីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៧នេះ គ.ស២០២៣ នៅវត្តថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកពួក ខេត្តបន្ទាយមានជ័យ ដែលជាវត្តមួយ មានទីតាំងស្ថិតនៅជាប់ជើងភ្នំដង ជិព្រំដែនកម្ពុជា-ថៃ  ក៏បានរៀបចំសង្រ្កានចូលឆ្នាំថ្មី ក្រោមម្លប់នៃសន្តិភាព មានសន្តិសុខ សណ្តាប់ សុវត្ថិភាព ដែលមានពុទ្ធបរិស័ទ ប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេង បានចូលរួមអបអរសាទរយ៉ាងអធិក អធម្មក្រៃលែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បន្ទាប់ពីបានខកខានអស់រយៈពេលជិត០៤ឆ្នាំមកហើយ ចាប់តាំងពីអំឡុងនៃការផ្ទុះចម្ងឺកូវីដនោះមក ។ នេះបើតាមសង្ឈដីការបស់ព្រះគ្រូរ៉េន ស៊ីណាត ព្រះរាជាគណៈកិត្តយសនិងជាទីប្រឹក្សាផ្ទាល់ព្រះឧត្តមសិលញាណធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ  បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ។

ព្រះអង្គបានមានសង្ឈដីកាបន្តថា៖ ក្រោយពីរាជរដ្ឋាភិបាល បានបើកយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជម្ងឺកូវីដបានស្ងប់ស្ងាត់ រាជរដ្ឋាភិបាលក៏បានបើកប្រទេសឡើងវិញ ។ប៉ុន្តែនៅ២០២២ នៅពុំទាន់ឲ្យមានកម្មវិធីបើកលេងសប្បាយនៅថ្ងៃបុណ្យចូលឆ្នាំនោះដែរ ។ ទើបតែក្នុងឆ្នាំ២០២៣នេះ ព្រះអង្គបានដឹកនាំនិងបង្កើតការសប្បាយរីករាយក្នុងវត្ត ជូនដល់ពុទ្ធបរិស័ទ ប្រជាពលរដ្ឋចំណុះជើងវត្ត ដែលក្នុងនោះ គឺមានការលេងល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរជាច្រើន ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅជិតភ្នំដងរ៉ែក ជាយដែននេះបានចូលរួមសប្បាយរីករាយនិងអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ  ដូចប្រជាពលរដ្ឋនៅទូទាំងប្រទេស ស្របទៅនិងប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស និងរស់នៅក្រោមដំបូលសន្តិភាព ។

ព្រះអង្គរ៉េន ស៊ីណាត បានបញ្ជាក់ថា៖ល្បែងប្រជាប្រិយ៍ដែលបានរៀបចំលេងកម្សាន្តសប្បាយនោះ គឺមានការជិៈឆ្លងស្ពានឈើ , អង្គុយលើស្នួរដើមប្ញស្សីអង្កិលទៅវាយគ្នាធ្លាក់ទឹក , ឡើងសរសរខ្លាញ់ ,វាយក្អម ,រាំស្គរដៃ និងកីឡាប្រដាល់ក្មេងៗអាយុ១៦ឆ្នាំចុះ ផងដែរ ។

ទន្ទឹមនោះដែរ ប្រជាពលរដ្ឋ ដែលបានមកចូលរួមលេងកម្សាន្ត ក្នុងកម្មវិធីនោះ ក៏មានសេចក្តីសោមនស្សរីករាយក្រៃលែង ហើយក៏បានអរគុណសន្តិភាព បើគ្មានពួកសន្តិភាពក៏ពួកគាត់រស់នៅជិតព្រំដែនក៏គ្មានថ្ងៃនឹងសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំនេះដែរ និងបានអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាឲ្យមានសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើន មកទល់សព្វថ្ងៃនេះ ៕

អត្ថបទដែលជាប់ទាក់ទង