ឯកឧត្ដម ហ៊ុន ម៉ានី ស្វាគមន៍ តំណាងស្ថាប័ន Guinness World Records ដែលបានមកដល់ក្រុងសៀមរាប ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដែលតាំងបង្ហាញនៅអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានសូមស្វាគមន៍ តំណាងស្ថាប័ន Guinness World Records ដែលបានមកដល់ក្រុងសៀមរាប នាព្រឹកថ្ងៃ១១ ខែមេសា ឆ្នាំ២០២៣ ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។
ជាមួយគ្នានោះតាមរយៈហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានបញ្ជាក់ដែរថា ការបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក” ធ្វើឡើងជាផ្លូវការ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀលនេះតទៅ នៅបរិវេណប្រាសាទអង្គរវត្ត។
បន្ថែមពីនេះឯកឧត្ដម ហ៊ុន ម៉ានី ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នាដើម្បីជាសក្ខីភាព នៃការបំបែកឯតទគ្គកម្មពិភពលោកនេះ ៕

