**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លួចលុយជីតាជាង១ម៉ឺនដុល្លារ និងខ្សែកយកទៅទិញម៉ូតូនិងទូរស័ព្ទឲ្យមិត្តភក្តិ ត្រូវកម្លាំងនគរបាលស្រុកត្រាំកក់ឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជន សង្ស័យចំនួន៤នាក់ក្រោយបុរសវ័យចំណាស់ម្នាក់បានដាក់ពាក្យប្តឹងចៅបង្កើតរបស់ខ្លួនបានលួចគាស់លួចយកលុយអស់ជាង១ម៉ឺនដុល្លាររួមទាំងខ្សែក២ខ្សែកាលថ្ងៃទី២ខែ មេសាឆ្នាំ ២០២ ៣កន្ល ងទៅ។

លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានប្រាប់អោយដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះថា ហេតុការខាងលើបានកើតឡើងនៅវេលាម៉ោង៣៖៣០នាទីចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវកាលពីថ្ងៃ២ ខែមេសា ២០២៣ ។

លោកបានអោយដឹងថា ជនសង្ស័យរួមមាន,១៖ឈ្មោះមូល ពិសិដ្ឋហៅពេជ្រ ភេទប្រុសអាយុ ១៦ ឆ្នាំនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពតត្រូវជាចៅបង្កើតជនរងគ្រោះជាអ្នកធ្វើសកម្មភាពលួច

ដកហូតវត្ថុតាង ម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ១គ្រឿ ង ទូរសព្ទអាយហ្វូន១៣ប្រូ១គ្រឿង ខ្សែក២ខ្សែរ និងប្រាក់ដុល្លារចំនួន១ម៉ឺនដុល្លារ។,

ទី២៖ឈ្មោះ អ៊ឹង សុភានុតភេទប្រុសអាយុ ១៧ ឆ្នាំនៅភូមិអូឈើនាងខាងលិច ឃុំអូរឈើនាង ស្រុកកំពង់ត្រាច ដកហូតវត្ថុតាង ម៉ូតូម៉ាកនិចផលិតឆ្នាំ ២០២៣គ្មានផ្លាកលេខ១គ្រឿង ទូរស័ព្ទអាយហ្វូន១៣ប្រូ១គ្រឿង(ទទួលផលចោរកម្មឈ្មោះមូលពិសិដ្ឋទិញឱ្យ)។

ទី៣៖ឈ្មោះ រ៉េន ចាន់យូរភេទប្រុសអាយុ១៧ ឆ្នាំនៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ដកហូតវត្ថុតាងម៉ូតូម៉ាកនិចផលិតឆ្នាំ ២០២៣គ្មានផ្លាកលេខ១គ្រឿង ទូរសព្ទអាយហ្វូន១៣ប្រូ១គ្រឿង(ទទួលផលចោរកម្ម ឈ្មោះមូលពិសិដ្ឋជាអ្នកទិញឲ្យ)និង,ទី៤៖ឈ្មោះ ហេង មករា ភេទប្រុសអាយុ ១៧ ឆ្នាំនៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ដកហូតវត្ថុតាងម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣គ្មានផ្លាកលេខ១គ្រឿង ; ទូរស័ព្ទអាយហ្វូន១២ប្រូ១គ្រឿង(ទទួលផលចោរកម្មឈ្មោះមូលពិសិដ្ឋទិញឲ្យ)។

លោក ឌុក ធីយ៉ា បានបញ្ជាក់ថាក្រោយពីកើតហេតុនិងទទួលបានពាក្យបណ្ដឹងជនរងគ្រោះមានករណីជនសង្ស័យប្រដាប់ដោយកាំ បិតបានធ្វើសកម្មភាពគាស់ទ្វារផ្ទះនិងគាស់ថតតុរបស់បុរសឈ្មោះ អ៊ុយ ម៉ៅ ភេទប្រុសអាយុ ៦៩ ឆ្នាំ(តនៅភូមិមហាសេនា ឃុំតាភេម យកបានសម្ភារៈរួមមានះ ខ្សែកមាសចំនួន២ខ្សែ ប្រាក់ដុល្លារចំនួន១៤៥០០ដុលា្ល រួចគេចខ្លួនបាត់នៅពេលជីតាជីដូននិងក្រុមគ្រួសារចេញទៅឆេងម៉េងអស់។

ភ្លាមៗនោះសមត្ថកិច្ចរបស់លោកបានចុះធ្វើការស្រាវជ្រាវដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ព្រមទាំងដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង៦៖០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកដឹកនាំផ្ទាល់ដោយលោក ឌុក ធីយ៉ា សហការជាមួយកម្លាំងស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះតែម្តង។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់កំពុងសាកសួរនិងកសាងសុំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅកាន់តិលាការចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង