អបអរសាទរ កម្មវិធីរំព្ញកគុណគ្រូនិងពិធីជួបជុំអតីតសិស្សវិទ្យាល័យ សុខ អាន ព្រៃសណ្ដែក(អតីតវិទ្យាល័យព្រៃសណ្ដែក) ស្រុកទ្រាំង ក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ

ភ្នំពេញ៖ អបអរសាទរកម្មវិធី រំព្ញកគុណគ្រូនិងពិធីជួបជុំអតីតសិស្សវិទ្យាល័យ សុខ អាន ព្រៃសណ្ដែក(អតីតវិទ្យាល័យព្រៃសណ្ដែក)ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ ស្រុកទ្រាំង ថ្ងៃ សៅរ៍ ទី០៨ ខែមេសា ឆ្នាំ ២០២៣ ដោយសេចក្តីគោរពស្រឡាញ់ នឹករលឹក និងទឹកចិត្តកតញ្ញូ ចំពោះគុណបំណាច់យ៉ាងធំធេងរបស់លោកគ្រូ អ្នកគ្រូ ដែលធ្លាប់បង្ហាត់បង្រៀន ទូន្មានប្រៀនប្រដៅឲ្យមានចំណេះដឹង អតីតសិស្សវិទ្យាល័យ សុខ អាន ព្រៃសណ្ដែក(អតីតវិទ្យាល័យព្រៃសណ្ដែក) បានមូលមិតគ្នា ក្លាយជាកម្លាំងសាមគ្គីមួយ បង្កើតនូវកម្មវិធី «រំព្ញគុណគ្រូនិងពិធីជួបជុំអតីតសិស្សវិទ្យាល័យ សុខ អាន ព្រៃសណ្ដែក(អតីតវិទ្យាល័យព្រៃសណ្ដែក) ស្រុកទ្រាំង ខេត្តតាកែវក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆាប់ៗខាងមុខនេះ» រៀបចំឡើងនៅបរិវេណវិទ្យាល័យវិទ្យាល័យ សុខ អាន ព្រៃសណ្ដែក ស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣ ។
ពិធីនេះមានការចូលរួមពីអាជ្ញាធរ លោកគ្រូអ្នកគ្រូ អតីតសិស្ស និងសិស្សានុសិស្ស សរុបចំនួនជាង២០០នាក់ ជាមួយបរិយាកាសប្រកបដោយក្តីរីករាយ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវនិងឯកឧត្តម ម៉ម សំ តំណាងអតីតសិស្សវិទ្យាល័យ សុខ អាន ព្រៃសណ្ដែក(អតីតវិទ្យាល័យព្រៃសណ្ដែក) មានចំណាប់អារម្មណ៍ក្នុងឱកាសនោះថា មកដល់ពេលនេះមានរយៈពេលជាយូរឆ្នាំហើយ ដែលអតីតសិស្សវិទ្យាល័យ សុខ អាន ព្រៃសណ្ដែក(អតីតវិទ្យាល័យព្រៃសណ្ដែក) បានចាកចេញពីសាលា ឃ្លាតពីលោកគ្រូអ្នកគ្រូ ដើម្បីទៅបន្តការសិក្សានៅវិទ្យាល័យ មហាវិទ្យាល័យ និងប្រកបរបរចិញ្ចឹមជីវិតរៀងៗខ្លួនបើទោះបីជាឃ្លាតកាយក៏ពិតមែន តែក្នុងចិត្តរបស់អតីតសិស្សទាំងអស់ មិនដែលបំភ្លេចឡើយនូវគុណូបការៈ របស់លោកគ្រូ អ្នកគ្រូ ដែលជា «ឪពុកម្តាយទី២បានខិតខំបង្ហាត់បង្រៀន ឲ្យមាននូវពុទ្ធិ ប្រកបដោយបញ្ញាញាណ ក្នុងការត្រិះរិះនូវរាល់កិច្ចការរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ ប្រកបដោយគុណធម៌ និងសីលធម៌ល្អក្នុងសង្គមជាតិ៕
