**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់

សម្តេចតេជោ ផ្តល់យោបល់ដល់អាចារ្យឱ្យពិភាក្សាជាមួយម្ចាស់ដើមការ រឿងដាក់កូនប្រុសអង្គុយផ្ទឹមនៅខាងឆ្វេង ឬខាងស្តាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់ដល់អាចារ្យដែលចាត់ចែងពិធីរៀបអាពាហ៍ពិពាហ៍ ឱ្យពិភាក្សាជាមួយម្ចាស់ដើមការជាមុនរឿងដាក់កូនកំលោះអង្គុយផ្ទឹមនៅខាងឆ្វេង ឬខាងស្តាំនូកក្រមុំ ជៀសវាងធ្វើឱ្យខូចពិធីការដោយសារម្ចាស់ដើមការទាស់គ្នាជាមួយអាចារ្យ។

ការផ្ដល់យោបល់នេះធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេសសរុប១៥០០នាក់ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ស្របពេលនឹងការប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិ៨មេសា។

នាឱកាសនោះ សម្ដេចតេជោបានលើកឡើងដល់ចំណុចនៃការរៀបចំពិធីអាពាហ៍ពិពាហ៍ដែលតែងមានអាចារ្យជាអ្នកចាត់ចែងកិច្ចពិធីនានា ដូចជាការសំពះផ្ទឹម កាត់សក់ ចង់ដៃជាដើម។ សម្ដេចបានផ្តល់យោបល់ដល់អាចារ្យដែលចាត់ចែងពិធីរៀបអាពាហ៍ពិពាហ៍ ឱ្យពិភាក្សាជាមួយម្ចាស់ដើមការជាមុនរឿងដាក់កូនកំលោះអង្គុយផ្ទឹមនៅខាងឆ្វេង ឬខាងស្តាំនូកក្រមុំ ជៀសវាងធ្វើឱ្យខូចពិធីការដោយសារម្ចាស់ដើមការទាស់គ្នាជាមួយអាចារ្យ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅអាចារ្យកុំឱ្យរឹងទទឹងជាមួយម្ចាស់ដើមការ ឬទាមទារថាត្រូវតែអនុវត្តតាមក្បួនច្បាប់ ហើយទៅបង្ខំម្ចាស់ដើមការរឿងដាក់កូនប្រុសនៅខាងឆ្វេង ឬខាងស្តាំ។

សម្ដេចនាយករដ្ឋមន្ត្រីបានហាមប្រាមថា មិនអាចយកក្បួនទៅបង្ខំឱ្យគ្រួសារម្ចាស់ដើមការទទួលយកនោះទេ​ ពោលគឺត្រូវសួរគ្នាជាមួយគ្នាជាមុន ទើបមិនបណ្ដាលឱ្យខូចពិធី។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ត្រូវសួរនាំជាមួយម្ចាស់ដើមការជាមុន បើម្ចាស់ដើមការយកតាមទំនៀមទម្លាប់ដែលពួកគាត់ធ្លាប់ធ្វើ ដែលដាក់ប្រុសនៅខាងស្ដាំ គឺសូមធ្វើតាមម្ចាស់ដើមការទៅ ប៉ុន្តែក្នុងករណីខាងម្ចាស់ដើមការគេថាស្រេចលើលោកអាចារ្យ ដូច្នេះលោកអាចារ្យចាត់ចែងខ្លួនឯងទៅ»។

តាមរយៈការផ្ដល់យោបល់នេះ សម្ដេចតេជោគ្រាន់តែចង់សម្របសម្រួលរវាងអ្នកដែលអនុវត្តតាមទម្លាប់ និងអ្នកដែលតាមក្បួន ដែលក្បួនចេញពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយអាចារ្យស្ថិតនៅក្រោមក្រសួងធម្មការ និងសាសនា។

តាមក្បួនគេដាក់កូនក្រមុំនៅខាងស្ដាំដៃ ហើយកូនកំលោះនៅខាងឆ្វេងដៃ ហើយកូនកំលោះនៅខាងស្ដាំដៃតែពេលផ្ទឹមទេ ចាប់ពីពេលផ្ទឹមចងដៃហើយបានសេចក្ដីថាក្លាយជាប្ដី ដូច្នេះគឺខាងប្ដីនៅខាងស្ដាំដៃប្រពន្ធ៕

អត្ថបទដែលជាប់ទាក់ទង