**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

សម្តេចតេជោប្រកាសឱ្យ«អាខ្មៅ-ប៊ុត ប៊ុនតិញ» រកភស្តុតាងដែលចោទប្រកាន់ថាសម្ដេចផ្តល់លុយ ១០ម៉ឺនដុល្លារឱ្យលោក ជេម សុខ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេតេជោ ហ៊ុន សែន បានថ្លែងផ្តាំទៅ «អាខ្មៅ» ដែលគេដឹងយ៉ាងច្បាស់ថាសំដៅទៅបុគ្គល ប៊ុត ប៊ុនតិញ ឲ្យផ្តល់នូវភស្តុតាងដែលចោទសម្តេចថាបានផ្តល់លុយ ១០ម៉ឺនដុល្លារឲ្យលោក ជេម សុខ ឬសុខ សុគន្ធ។

ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេសសរុប ១៥០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា បុគ្គល ប៊ុត ប៊ុនតិញ សម្តេចមិនហៅវាជាព្រះសង្ឃទេ ព្រោះជាក្មេងពាល គ្រាន់តែយកស្បង់ចីពរ ទៅគ្របដណ្តប់ធ្វើជាសង្ឃតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ទៅកាន់ ប៊ុត ប៊ុនតិញ ថា ប្រសិនបើ «អាខ្មៅ» រកមិនឃើញភស្តុតាង ដែលចោទសម្តេចផ្តល់លុយ ១០ម៉ឺនដុល្លារឲ្យ ជេម សុខទេនោះ សម្តេចមុនឈប់រករឿងនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការចោទសម្តេចផ្តល់លុយឱ្យលោក ជេម សុខ ពីសំណាក់ «អាខ្មៅ» គឺជាធម៌មុសា ល្មើសធម៌វិន័យមួយ ក្នុងព្រះពុទ្ធសាសនា។ តែយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានទុកផ្លូវឲ្យបុគ្គល ប៊ុត ប៊ុនតិញ ចេញមុខសុំទោសសម្តេច នោះសម្តេចនឹងលែងឈប់រករឿង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមផ្តាំទៅអាខ្មៅ ! អាខ្មៅសួរមកប៉ុន្មានថ្ងៃមុនេះថាតើ ពេលដែលលោក ហ៊ុន សែន ឈប់រករឿងអាត្មា ? អាខ្មៅហ្នឹងខ្ញុំមិនហៅវាជាព្រះសង្ឃទេ ព្រោះជាក្មេងពាល គ្រាន់តែយកស្បង់ចីពរទៅគ្របដណ្តប់តែប៉ុណ្ណឹង។ ឥឡូវអាខ្មៅ រកលុយ១០ម៉ឺនដុល្លារ ដែលថា ហ៊ុន សែន ឲ្យ ជេម សុខ រកឲ្យឃើញ បើកាលណារកមិនឃើញ ហ៊ុន សែន នៅតែតាមជេរអាខ្មៅ ព្រោះវាខូច។ អីចឹងសុំផ្តាំទៅ ជេម សុខ ឬសុខ សុគន្ធ ជួយទារលុយពីអាខ្មៅ ព្រោះឥឡូវយើងហៅព្រះសង្ឃថាម៉េចបើ មុសា អីចឹង។ ឥឡូវបើចេញមកសុំទោសបាន អញហៅតេជគុណ ឲ្យតែអាខ្មៅ ចេញមកសុំទោស។ កាលណាឯង មិនព្រមសារភាពរឿង ១០ម៉ឺនដុល្លារថា ហ៊ុន សែន ផ្តល់ឲ្យ ជេម សុខ ឬសុខ សុគន្ធ ទេ កុំឲ្យសង្ឃឹមថាឈប់រករឿងអាខ្មៅឯង»។

សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបផងដែរ ចំពោះការលើកឡើងរបស់ ប៊ុត ប៊ុនតិញ ថារូបគេមានរាសីខ្ពស់ជាងសម្តេចទៅទៀត, សម្តេចសង្កត់ទៅវិញថា «បើរាសីខ្ពស់ជាង ហ៊ុន សែន មិនមែនរត់ចោលស្រុកទេ អាខ្មៅ តែក៏អរគុណដែរដែលពួកលោកឯករត់ចោលស្រុក ធ្វើឲ្យស្រុកមានស្ថិរភាព មិនរញ៉េរញ៉ៃ»៕

អត្ថបទដែលជាប់ទាក់ទង