សម្តេចតេជោ ហ៊ុន សែន នឹងស្នើសុំព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរ ដល់កីឡាករ Thiago Teixeira

ភ្នំពេញ៖ តាមរយៈឆាណែលតេឡេក្រាមនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសផ្តល់ថវិកាចំនួន២០,០០០ដុល្លារ ដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល។
ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago៕
