**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អំពូលភ្លើងចម្រុះរាប់ម៉ឺនអំពូល ត្រូវបានរៀបចំតម្លើងរួចរាល់នៅតាមផ្លូវសំខាន់ៗក្នុងក្រុងពោធិ៍សាត់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃ ប្រភេទLED និងSolar រួមទាំងភ្លើងលម្អចម្រុះព័ណ៌នៅតាមបង្គោលភ្លើង តាមដើមឈើ និងតាមសួនច្បារ ត្រូវបានរៀបចំតម្លើងរួចរាល់ នៅតាមផ្លូវសំខាន់ៗក្នុងក្រុងពោធិ៍សាត់ ដើមី្បធ្វើឱ្យទីប្រជុំជនក្រុងពោធិ៍សាត់ កាន់តែមានសោភ័ណភាពស្រស់ត្រកាលឡើង ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ពិសេសសម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ គស.២០២៣ ដែលនឹងខិតជិតមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខ។

ការសម្រេចរៀបចំភ្លើងបំភ្លឺផ្លូវសាធារណៈ និងភ្លើងលម្អចម្រុះព័ណ៌ខាងលើនេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តម ខូយ រីដា បានបន្តចូលមកកាន់មុខតំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជាង៤ខែ ពោលគឺក្រោយថ្ងៃប្រកាសជាផ្លូវការ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២មកម្ល៉េះ។

បើតាមឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតចាប់តាំងពីឯកឧត្តមបានមកចូលកាន់មុខតំណែងថ្មី ជាអភិបាលគ្រប់គ្រងខេត្តពោធិ៍សាត់ បានជាង៤ខែមកនេះ ឯកឧត្តមមានចក្ខុវិស័យ ចាប់ផ្តើមដំបូង លើការអភិវឌ្ឍន៍ភ្លើងបំភ្លឺផ្លូវសាធារណៈ គ្រប់ផ្លូវទាំងអស់ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ មុននឹងឈានដល់ការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសមិទ្ធផលផ្សេងៗដ៏ទៃទៀត។ ឯកឧត្តមបានបន្តថា នៅក្នុងទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ កាលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ខេត្តពោធិ៍សាត់ ពិសេសក្រុងពោធិ៍សាត់យើង ទើបនឹងទទួលបានជ័យលាភីផ្ការំដួល២ទង ហើយយើងនឹងខិតខំបន្ថែមទៀត ដើម្បីឈានទៅសម្រេចបំណងប្រាថ្នា ផ្ការំដួល៣ទង នាពេលខាងមុខ។

ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្នអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃ ប្រភេទLED និងSolar រួមទាំងភ្លើងលម្អចម្រុះព័ណ៌ រាប់ពាន់-រាប់ម៉ឺនអំពូល ត្រូវរៀបចំតម្លើងរួចរាល់ នៅតាមបង្គោលភ្លើង តាមដើមឈើ តាមសួនច្បារ និងនៅតាមផ្លូវសំខាន់ៗក្នុងក្រុងពោធិ៍សាត់ នេះដោយសារម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមបន្ថែមទៀតថា ក្រុមការងារបច្ចេកទេសជំនាញ ដឹកនាំដោយ លោក ធាង ផេង នាយករងរដ្ឋបាលសាលាខេត្ត ក៏បាននឹងកំពុងបន្តរៀបចំបំពាក់អំពូលភ្លើងបំភ្លឺផ្លូវ ពង្រីកបន្ថែមទៀត ធ្វើយ៉ាងណាឱ្យទីប្រជុំជនក្រុងពោធិ៍សាត់ មានភាពទាក់ទាញ និងស្រស់បំព្រង ហើយប្រជាពលរដ្ឋក៏អាចប្រកបមុខរបររកស៊ី និងធ្វើដំណើរនាពេលយប់ក៏បាន ដោយគ្មានការភ័យខ្លាច នឹងឱ្យសាកសមជាខេត្តធុងអាគុយដែលពុំចេះរីងស្ងួត។

បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងពោធិ៍សាត់ ក៏ដូចជាបណ្តាស្រុកដ៏ទៃទៀត ក្នុងខេត្តពោធិ៍សាត់ បានស្ញោចសរសើរមិនដាច់ពីមាត់ ចំពោះគោលគំនិតច្នៃប្រឌិត របស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងការអភិវឌ្ឍន៍ភ្លើងបំភ្លឺផ្លូវ និងភ្លើងលម្អចម្រុះព័ណ៌ ហើយពួកគេបានប្តេជ្ញានឹងបន្តថែរក្សាសមិទ្ធផលទាំងនេះ ដើម្បីជាប្រយោជន៍រួម និងចូលរួមថែរក្សាតម្លៃសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតមានការអភិវឌ្ឍន៍រីកចម្រើនមកដល់ពីនេះ៕

អត្ថបទដែលជាប់ទាក់ទង