**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ក្នុងបរិបទនៃចរន្តសាកលភាវូបនីយកម្ម កម្ពុជាត្រូវខិតខំក្នុងការពង្រឹងខ្លួនដើម្បីចូលរួមប្រកួតប្រជែងដោយសេរីនៅលើទីផ្សារក្នុងពិភពលោក

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងបរិបទនៃចរន្តសាកលភាវូបនីយកម្ម កម្ពុជាមានតែខិតខំប្រឹងប្រែងក្នុងការពង្រឹងខ្លួនដើម្បីចូលរួមប្រកួតប្រជែងដោយសេរីនៅលើទីផ្សារក្នុងពិភពលោក។

ឯកឧត្តមបានលើកឡើងបែបនេះនៅក្នុងឳកាសក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាជិក-សមាជិកាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅរាជធានីភ្នំពេញនាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ក្នុងន័យនេះ ការធ្វើទំនើបកម្មវិស័យមូលធនមនុស្ស គឺចាំបាច់ត្រូវបន្តអនុវត្តជាប់ជាប្រចាំ ដែលក្នុងនេះ ការបន្តទំនើបកម្មវិស័យអប់រំ និងសាលារៀន គឺជាកត្តាអាទិភាពចម្បង ដោយត្រូវពិនិត្យមើលគ្រប់កត្តាពាក់ព័ន្ធ រួមមាន ជាអាទិ៍៖ មេរៀន, កម្មវិធីសិក្សា, វិធីសាស្ត្របង្រៀន, ឧបករណ៍ និងសម្ភារឧបទេស និងគ្រូបង្រៀន។ លើសពីនេះ ការបង្កើតឱ្យមានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍនៅតាមគ្រឹះស្ថានឧត្តមសិក្សា គឺជាកត្តាចាំបាច់ សម្រាប់បម្រើដល់តម្រូវការផ្ទាល់ក្នុងការបង្រៀន និងសម្រាប់បម្រើដល់នវានុវត្តន៍របស់ប្រទេសជាតិទាំងមូល ក្នុងការបោះជំហានទៅអនាគតប្រកបដោយភាពច្នៃប្រឌិត ជាក់លាក់ និងសម្បូណ៌បែប។

ឯកឧត្តមបន្ថែមថា សម្តេចតេជោ និងថ្នាក់ដឹកនាំ សមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងកសាងនូវសមិទ្ធផលដ៏ច្រើនលើសលប់ ជាពិសេសរក្សាបាននូវសុខសន្តិភាព, ការបង្រួបបង្រួមជាតិ, ការអភិវឌ្ឍជាតិ និងការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ក្នុងន័យនេះ មន្ត្រីបក្សគ្រប់ជំនាន់ត្រូវបេ្តជ្ញាប្រកាន់ខ្ជាប់នូវមាគ៌ាគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស ជាពិសេសលើវិស័យអប់រំ ដើម្បីបន្តបម្រើ និងលើកកម្ពស់កម្រិតមូលធនមនុស្សកម្ពុជា ឱ្យធានាបាននូវការប្រកួតប្រជែងស្មើមុខស្មើមាត់ទាំងនៅកម្រិតតំបន់ និងសាកលលោក៕

អត្ថបទដែលជាប់ទាក់ទង