**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

រដ្ឋមន្ដ្រីសុខាភិបាល៖ អត្រាមរណភាពទារកទើបនឹងកើត ធ្លាក់ចុះយ៉ាងឆាប់រហ័ស ក្នុងរយៈពេលពីរទសវត្សរ៍មកនេះ

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ អត្រាមរណភាពទារកទើបនឹងកើតបានធ្លាក់ចុះយ៉ាងឆាប់រហ័ស គឺពី ៣៧នាក់ មកត្រឹម ៨នាក់ ក្នុងចំណោម ១០០០ កំណើតរស់។

ការថ្លែងរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលា ពិនិត្យលទ្ធផលនៃការអនុវត្ដផែនទីចង្អុលផ្លូវ សម្រាប់ពន្លឿនការកាត់បន្ថយអត្រាស្លាប់របស់មាតានិងទារក ២០១៦-២០២០ និងពិធីអបអរសាទរខួបលើកទី៧៥ឆ្នាំ របស់អង្គការសុខភាពពិភពលោក នៅថ្ងៃទី៧​ ខែមេសា ឆ្នាំ២០២៣នេះ នាសណ្ឋាគារភ្នំពេញ។

ឯកឧត្ដមបានបញ្ជាក់ថា “ ក្នុងរយៈពេលពីរទសវត្សរ៍មកនេះ អត្រាមរណភាពទារកទើបនឹងកើត ធ្លាក់ចុះយ៉ាងឆាប់រហ័ស ពី៣៧នាក់ មកត្រឹម ៨នាក់ ក្នុងចំណោម ១០០០ កំណើតរស់ ចំពោះអត្រាមរណភាពកុមារអាយុក្រោមប្រាំឆ្នាំ ក៏បានធ្លាក់ចុះយ៉ាងឆាប់រហ័សដែរ គឺពី ១២៤នាក់ មកត្រឹម ១៦នាក់ ក្នុងចំណោម ១០០០ កំណើតរស់។ អត្រានេះរាប់បញ្ចូលទាំងការថយចុះជាង ៥០% នៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២១-២០២២ ដែលអត្រាថយចុះនេះលឿនជាងចំនួនមធ្យមភាគជាសកល និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់កម្ពុជា រហូតដល់ប្រាំបីឆ្នាំ មុនកាលបរិច្ឆេទកំណត់”។

ឯកឧត្ដមសាស្ដ្រាចារ្យបានថ្លែងបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានយកចិត្ដទុកដាក់យ៉ាងខ្លាំងលើសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្ដមបន្ថែមថា ជាពិសេសសម្ដេច បានឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រដែលមាន៣ដំណាក់កាល គឺដំណាក់កាលទី១ ឧបត្ថម្ភ៤លើក ក្នុង១លើក ៤ម៉ឺនរៀល នៅពេលស្រ្តីមានផ្ទៃពោះទៅទទួលយកសេវាពិនិត្យផ្ទៃពោះ នៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ, ដំណាក់កាលទី២ ឧបត្ថម្ភ២០ម៉ឺនរៀល នៅពេលសម្រាលកូននៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ និងដំណាក់កាលទី៣ ឧបត្ថម្ភ១០លើក ក្នុង១លើក ៤ម៉ឺនរៀល នៅពេលស្រ្តីជាម្តាយនាំទារកទៅទទួលថ្នាំបង្ការ ឬសេវាគាំពាររហូតដល់កុមារមានអាយុ២ឆ្នាំ ហើយនឹងតំឡើងថវិកាជូនបន្ថែមទៀតនៅពេលខាងមុខ ដើម្បីជួយដល់អាហារូបត្ថម្ភផង និងជំរុញដល់មាតា និងទារក ឱ្យទៅទទួលសេវាតាមដានសុខភាពឱ្យបានត្រឹមត្រូវ និងចាក់ថ្នាំបង្ការដល់កុមារយើងឱ្យគ្រប់ចំនួន ១១មុខផង។

ក្នុងឱកាសនោះឯកឧត្ដមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានជំរុញដល់មន្ដ្រីពាក់ព័ន្ធ រួមគ្នាពន្លឿនការរៀបចំប្រព័ន្ធឌីជីថល តាមដានសុខភាពទារកទើបនឹងមានកំណើតមក រហូតដល់ធំ។ ការបង្កើតប្រព័ន្ធតាមដានសុខភាពទារកតាមបែបឌីជីថលនេះ នឹងចូលរួមចំណែកលើកកម្ពស់សុខភាពទារក និងកាត់បន្ថយអត្រាមរណភាពរបស់ទារក និងកុមារនៅកម្ពុជាផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្ដមរក៏បានអំពាវនាវដល់អង្គការសុខភាពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្ដជួយបន្ថែមទៀត ទាំងធនធាន ទាំងស្មារតី ទាំងបច្ចេកវិទ្យាថ្មីៗ លើការងារសុខភាពបន្ដពូជ មាតា ទារក កុមារ និងសុខភាពយុវវ័យ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីភាព៕

អត្ថបទដែលជាប់ទាក់ទង