រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកទឹកចិត្តដល់អង្គការដៃគូ ចូលរួមលេីកកម្ពស់ជីវភាពសហគមន៍ តាមរយ:ការចិញ្ចឹមសត្វ ការដាំដុះ

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក ស៊ីម ប៊ុនធឿន នាយកអង្គការផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈេី ប្រចាំកម្ពុជា លើការជួយគាំទ្រប្រជាសហគមន៍ក្នុងភូមិសាស្រ្តខេត្ត្តក្រចេះ លេីផលិតផល អានុផលព្រៃឈេី ដូចជាផលិតផលទ្រាំងនិងទឹកឃ្មុំព្រៃធម្មជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អង្គការដៃគូ លេីការចូលរួមលេីកកម្ពស់ជីវភាពសហគមន៍ តាមរយ:ការចិញ្ចឹមសត្វ ការដាំដុះ ស្វែងរកផលិតផលសក្តានុផលប្រចាំតំបន់ និងទីផ្សារគោលដៅ៕
