**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា

កម្ពុជា-វៀតណាម ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ កម្ពុជា និងវៀតណាម បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ កាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឱ្យប្រសើរឡើងលើការអភិវឌ្ឍធនធានមនុស្ស, មុខរបរ និងការងារ, និងកិច្ចគាំពារសង្គមជាដើម។

ការឯកភាពនេះ កើតចេញពីលទ្ធផលនៃជំនួបពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម DAO NGUC DUNG រដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធាណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ ចំពោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសចំណងមិត្តភាពការទូតរយៈពេល៥៥ឆ្នាំនៃប្រទេសយើងទាំងពីរ ចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏យូរអង្វែងលើគ្រប់វិស័យរួមមាន ឧស្សាហកម្ម, អប់រំ និងបណ្តុះបណ្តាល, កសិកម្ម, សេវាកម្ម និងទេសចរណ៍ជាដើម ដែលប្រទេស និងប្រជាជនទាំងពីរ ទទួលបានផ្លែផ្ការៀងៗខ្លួនពីកិច្ចសហប្រតិបត្តិការនេះ។

ឯកឧត្តមបណ្ឌិតបានបន្តថា ការគ្រប់គ្រងកម្លាំងពលកម្មបរទេសនៅកម្ពុជា គឺកម្ពុជាបានអនុវត្តនូវគោលនយោបាយជនបរទេសដោយស្មើភាពគ្នាលើគ្រប់ជនជាតិ ដែលមកធ្វើការស្របច្បាប់នៅកម្ពុជា រួមទាំងជនជាតិវៀតណាមផងដែរ។ មួយវិញទៀត ក៏អរគុណដល់ភាគីវៀតណាម ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាច្រើនបានសិក្សារៀនសូត្រនាពេលកន្លងមក និងពេលបច្ចុប្បន្ន ហើយគ្រឹះស្ថានបណ្តុះបណ្តាលរបស់ប្រទេសទាំងពីរក៏បានចុះកិច្ចសហការជាមួយគ្នាជាបន្តបន្ទាប់។

ឯកឧត្តម DAO NGUC DUNG បានអរគុណដល់ក្រសួងការងារកម្ពុជា បានយកចិត្តទុកដាក់ដល់ជនបរទេស ដែលកំពុងធ្វើការនៅកម្ពុជា ក៏ដូចជាជនជាតិរវៀតណាម ដោយគ្រប់គ្រងបានយ៉ាងល្អស្របតាមច្បាប់របស់កម្ពុជា។

ឯកឧត្តម មានប្រសាសន៍ថា ភាគីវៀតណាមនឹងគាំទ្រគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា បន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា, ការចែករំលែកបទពិសោធន៍ល្អៗ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

តាមរយៈលទ្ធផលនៃជំនួបពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចមួយចំនួនដូចខាងក្រោម៖
១)គាំទ្រ និងជំរុញការវិនិយោគមួយបូកក្នុងប្រទេសទាំងពីរ (បើវិនិយោគនៅវៀតណាម ឱ្យមានវិនិយោគនៅកម្ពុជា )
២)បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ល្អៗជាមួយគ្នាលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ
៣)សិក្សារៀបចំបង្កើតសាលាបណ្តុះបណ្តាលនៅតាមព្រំដែនរវាងប្រទេសទាំងពីរ
៤)ផ្លាស់ប្តូរទស្សនកិច្ចរវាងថា្នក់ដឹកនាំ មន្រ្តីជំនាញ គ្រូបច្ចេកទេស និងនិស្សិតរវាងប្រទេសទាំងពីរជាដើម
៥)គាំទ្រឱ្យមានការចូលរួមប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ ឱ្យក្លាយជាព្រំដែនមានសន្តិសុខ សុវត្ថិភាពសម្រាប់ប្រជាជនទាំងសងខាង៕

អត្ថបទដែលជាប់ទាក់ទង