ឧត្តមនាវីឯក ទៀ សុខា អញ្ជើញប្រគល់-ទទួលថ្នាក់រៀន និងសម្ភារ:បរិក្ខារសម្រាប់ការបណ្តុះបណ្តាលថ្នាក់ភាសាអង់គ្លេស ផ្តល់ដោយកម្មវិធីកិច្ចសហប្រតិបត្តិការការពារជាតិ របស់រដ្ឋាភិបាលអូស្ត្រាលី

ភ្នំពេញ៖ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាព្រឹកថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់-ទទួលថ្នាក់រៀន និងសម្ភារ:បរិក្ខារសម្រាប់ការបណ្តុះបណ្តាលថ្នាក់ភាសាអង់គ្លេស ផ្តល់ដោយកម្មវិធីកិច្ចសហប្រតិបត្តិការការពារជាតិ របស់រដ្ឋាភិបាលអូស្ត្រាលី ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងទឹក នៅបញ្ជាការដ្ដ្ឋានកងទ័ពជើងទឹក ជ្រោយចង្វារ រាជធានីភ្នំពេញ ៕

