**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន

អ្នកឧកញ៉ា គិត ម៉េង៖ ​កម្ពុជា ជា​ទី​ផ្សារ​ដ៏​មាន​សក្តានុពល និង​ជា​ដៃគូ​ធុរកិច្ច ​វិនិយោគ​ដ៏​ធំ​មួយ​របស់​ឥណ្ឌូនេស៊ី


ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃ​ទី៤ ខែមេសា ឆ្នាំ​២០២៣​នេះ បានទទួលជួបសម្តែងការគួរសមនិង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច​អាស៊ានឥណ្ឌូនេស៊ី​​ដឹកនាំ​ដោយ​ លោក អាសាដ រ៉ាសស៊ីដ (Arsjad Rasjid) ប្រធាន​ក្រុម​ប្រឹក្សាពិគ្រោះយោបល់​ធុរកិច្ច​អាស៊ាន​ឆ្នាំ​២០២៣ និង​ជា​ប្រធាន​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ឥណ្ឌូនេស៊ី​។

កិច្ច​ពិភាក្សា​នេះ​ ផ្តោត​ជាសំខាន់​ទៅលើការ​ជួយ​គាំទ្រ និង​ជំរុញ​ចំនុច​​អាទិភាព​នានា​​របស់​ក្រុម​ប្រឹក្សាពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​ដែល​ឥណ្ឌូនេស៊ី​ធ្វើជា​ប្រធាន​សម្រាប់​ឆ្នាំ​ ២០២៣។ ក្រៅពី​នេះ ភាគី​ទាំងពី​រ ក៏​បាន​ពិភាក្សា​គ្នា​ផង​ដែរ​អំពី​កិច្ច​សហប្រតិបត្តិការរវាង​សភាពាណិជ្ជ​កម្ម​ទាំងពីរ​ ដើម្បី​ជំរុញ​ទំនាក់​ទំនង​​​សេដ្ឋកិច្ចកម្ពុជា-ឥណ្ឌូនេស៊ី។

អ្នកឧកញ៉ា​ គិត ម៉េង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដំណើរទស្សនកិច្ចធុរកិច្ច​របស់គណៈប្រតិភូ​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច​អាស៊ាន​ ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​​ ក្នុង​​គោលបំណង​ជំរុញ​ធុរកិច្ច​និង​វិនិយោគ​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ អ្នក​ឧកញ៉ា​ បានឯកភាព​គាំទ្រ​ជា​គោលការណ៍​ទៅ​លើ​ខ្លឹម​សារ​ និង​ចំនុចអាទិភាព​នានា​​របស់​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់ធុរកិច្ច​អាស៊ាន​ ដែល​មានឥណ្ឌូនេស៊ី​ជា​ប្រធាន ដើម្បី​ប្រយោជន៍​រួម​របស់​អាស៊ាន​ទាំង​មូល​។​

ទន្ទឹម​នឹង​នេះ អ្នកឧកញ៉ា​គាំទ្រ​ដល់​គំនិត​ផ្តួច​ផ្តើម​របស់​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ចអាស៊ាន​-ឥណ្ឌូនេស៊ី​ ក្នុង​ការ​ជំរុញ​ពាណិជ្ជ​កម្ម​ និងវិនិយោគ​ក្នុង​តំបន់​អាស៊ាន​ ជាពិសេស​ ការ​ជំរុញ​ទំនាក់​ទំនង​សេដ្ឋកិច្ច​កម្ពុជា​-ឥណ្ឌូនេស៊ី​។ អ្នក​ឧកញ៉ា​ គិត ម៉េង បាន​គូស​បញ្ជាក់​ថា​កម្ពុជា​គឺ​ជា​ទី​ផ្សារ​ដ៏​មាន​សក្តានុពល​របស់​ឥណ្ឌូនេស៊ី ហើយ​ក៏​ជា​ដៃគូ​ធុរកិច្ច​និង​វិនិយោគ​ដ៏​ធំ​មួយ​របស់​ឥណ្ឌូនេស៊ី​ផងដែរ។

ហេតុ​នេះ សភាពាណិជ្ជ​កម្ម​ទាំង​ពីរ​ នឹង​សហ​ការ​រៀបចំ​ព្រឹត្តិការណ៍​រួម​គ្នាដើម្បី​​ជំរុញ​ទំនាក់​ទំនង​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ។​ លោក អាសាដ រ៉ាសស៊ីដ (Arsjad Rasjid) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៣ និងជាប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌូនេស៊ី មាន​ប្រសាសន៍​ថ្លែង​អំណរ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ អ្នក​ឧកញ៉ា គិត ម៉េង ដែល​បាន​ទទួល​ស្វាគមន៍ និង​ជួប​ពិភាក្សា​ការងារ​ជាមួយ​​គណៈប្រតិភូ​ក្រុមប្រឹក្សាពិគ្រោះយោបល់​ធុរកិច្ចអាស៊ាន​-​ឥណ្ឌូនេស៊ី។ លោក​ប្រធាន​ក៏​បាន​អប​អរ​សាទរ​ចំពោះ​ សភាពាណិជ្ជកម្ម​កម្ពុជា ក៏​ដូច​ជា​ ក្រុមប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច​អាស៊ាន​-កម្ពុជា ដែល​បាន​រៀបចំ​ប្រកប​ដោយ​ជោគ​ជ័យ​នូវ​កិច្ច​ប​ប្រជុំ​កំពូល​ធុរកិច្ច​​និង​វិនិយោគ​អាស៊ាន​ឆ្នាំ​២០២២ និង​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ​។

លោក​ប្រធាន​ស្នើ​សុំ​ការគាំទ្រ​ពី​ អ្នក​ឧកញ៉ា គិត ម៉េង និង​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ចអាស៊ាន​-កម្ពុជា ចំពោះ​ចំនុច​អាទិភាព​នានា​​ដែល​ដាក់​ចេញ​ដោយ​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច​អាស៊ាន​-ឥណ្ឌូនេស៊ី​ រួម​មាន៖ បរិវត្តកម្ម​ឌីជីថល ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ភាពធន់​នឹង​វិបត្តិ​សុខភាព សន្តិសុខ​ស្បៀង និង​កិច្ច​សម្រួល​ពាណិជ្ជ​កម្ម​។

លោក​បាន​ធ្វើ​បទ​បង្ហាញ​លម្អិត​ជូន​អង្គ​ប្រជុំ​អំពី​គំនិត​ផ្តួច​ផ្តើម​និង​​គម្រោង​ទាំងឡាយ​ដែល​នឹង​ត្រូវ​អនុវត្តន៍​ ក្នុង​អំឡុង​ពេល​ឥណ្ឌូនេស៊ី​ធ្វើ​ជា​ប្រធាន​​ និង​បន្ត​អនុវត្តន៍​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ានទាំង​មូល​​។ ក្នុង​នាម​ជា​ប្រធាន​ក្រុម​ប្រឹក្សាពិគ្រោះយោបល់​ធុរកិច្ច​អាស៊ាន​ឆ្នាំ​២០២៣​ លោកស្នើ​សុំ​ អ្នក​ឧកញ៉ា​ប្រធាន ជួយ​គាំទ្រ​ដល់​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន​ឆ្នាំ​២០២៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុងចាកាតា នៃប្រទេស​ឥណ្ឌូនេស៊ី នៅ​ខាង​កញ្ញា ឆ្នាំ​២០២៣ ខាង​មុខ។​

ក្រៅពីនេះ លោក​ប្រធាន​ស្នើ​រៀបចំ​កិច្ច​ពិភាក្សា​​តុមូល​​ ស្តី​ពី​ធុរកិច្ច​និង​វិនិយោគ​ទ្វេភាគី​រវាង​​កម្ពុជា​និង​ឥណ្ឌូនេស៊ី​​ផង​ដែរ​ក្នុង​អំឡុង​​ពេល​នៃ​កិច្ច​ប្រជុំ​កំពូល​ខាង​លើ។​ កិច្ច​ប្រជុំ​ បានប្រព្រឹត្តទៅ​ប្រកប​ដោយ​ជោគ​ជ័យ​ក្នុង​បរិយាកាស​ស្និទ្ធ​ស្នាល​ជា​ភាតរៈ៕

 

អត្ថបទដែលជាប់ទាក់ទង