**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្តេចតេជោ៖ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទាំងពិធីបិទ ពិធីបើក និងការប្រកួតផ្សេងៗ គឺមិនត្រូវបានឲ្យលក់សំបុត្រយកលុយពីអ្នកទស្សនានោះទេ ក៏ប៉ុន្តែទាមទារឲ្យអ្នកចូលទស្សនាត្រូវមានសំបុត្រចូលទស្សនាដើម្បីឲ្យការចូលទស្សនាមានរបៀបរៀបរយល្អ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទាំងពិធីបិទ ពិធីបើក និងការប្រកួតផ្សេងៗ គឺមិនត្រូវបានឲ្យលក់សំបុត្រយកលុយពីអ្នកទស្សនានោះទេ ក៏ប៉ុន្តែសម្តេចតេជោទាមទារឲ្យអ្នកចូលទស្សនាត្រូវមានសំបុត្រចូលទស្សនាដើម្បីឲ្យការចូលទស្សនាមានរបៀបរៀបរយល្អ ជាពិសេសកន្លែងអង្គុយទស្សនា។ ដូច្នេះ សម្ដេចតេជោសុំឲ្យគណៈកម្មការរៀបចំការងារនេះឲ្យបានល្អបំផុត។

មានប្រសាសន៍ក្នុងពិធីជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណសរុបចំនួន ៤២៦៤ នាក់ នាល្ងាចថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ តែពហុកីឡដ្ឋានជាតិអូឡាំពិក នៅតែអាចបម្រើដល់ការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះបានទៀត។

សម្តេចតេជោចាត់ទុកពហុកីឡដ្ឋានជាតិអូឡាំពិក ជាផ្លែឈើសម្រាប់កូនខ្មែរជំនាន់ ហើយមិនត្រូវភ្លេចដល់អ្នកដាំ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ សម្តេចតេជោក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ផងដែរ ដែលបានជួយសាងសង់ពហុកីឡដ្ឋានមួយដ៏ស្រស់ស្អាត បម្រើដល់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។

សម្តេចតេជោ បានរំលឹកជាថ្មីថា ការដែលកម្ពុជាខកខានការធ្វើជាម្ចាស់ផ្ទះជាច្រើនឆ្នាំកន្លងទៅ ដោយសារកម្ពុជាមានតម្រូវការអភិវឌ្ឍប្រទេស ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

សម្តេចតេជោ បានបន្តថា ក្រោមម្លប់នៃសន្តិភាព គុណតម្លៃនៃសន្តិភាព បានកំណត់គោលដៅ និងប្រធានបទរបស់កីឡាជាមូលដ្ឋានគឺ «កីឡារស់ក្នុងសន្តិភាព»។ កម្ពុជាត្រូវទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដែលជាកំណត់ត្រាជាប្រវត្តិសាស្ត្រមួយសម្រាប់ជាតិ និងប្រជាជនដែលបានរង់ចាំជាង៦៤ឆ្នាំ(ចាប់តាំងពីឆ្នាំ១៩៥៩-២០២៣)។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ដោយសារឃើញស្ថានភាពលំបាករបស់កីឡាករ និងកីឡាការិនី ទើបកន្លងទៅសម្តេចបានចាត់ចែងឱ្យរៀបចំមន្ទីរពេទ្យតេជោសន្តិភាព សម្រាប់ការព្យាបាលពួកគេ។ សម្តេចតេជោនាយករដ្ឋមន្រ្តីសុំអោយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយគោរពតាមស្តង់ដារកីឡាផង គោរពតាមទិដ្ឋភាពសង្គមវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងផង។ កិត្តិយសរបស់ម្ចាស់ផ្ទះរៀបចំ SEA Games-ASEAN Para Games ឆ្នាំ២០២៣   គឺជាមោទនភាពជាតិ ដែលមិនអាចកាត់ថ្លៃបាន ហើយកិត្តិយសជាតិបានមកពីឆន្ទៈនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការចូលរួមចំណែករបស់មហាគ្រួសារកីឡាដែលមានវត្តមានចូលរួមនាពេលនេះ។ ពេលវេលានៅសេសសល់មកដល់ពេលនេះ គឺមានតែ ៣២ថ្ងៃទៀតប៉ុណ្ណោះ ដែលពិធីបើកជាផ្លូវការ នឹងចូល មកដល់ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ ពេលវេលាសម្រាប់ម្ចាស់ផ្ទះនានាទីចុងក្រោយ ត្រូវការចាំបាច់នូវកម្លាំងសាមគ្គីភាពផ្ទៃក្នុងការងារ គោរពវិន័យការងារ និងតួនាទីភារកិច្ច មានការទទួលខុសត្រូវខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង