**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”

ក្រសួងការពារជាតិ បំភ្លឺករណីសិស្សនាយទាហាន ២រូប ធ្លាប់ប្រឡងជាប់ស្ថាពរកាលពីឆ្នាំ ២០២០ បែរជាមានឈ្មោះក្នុងបញ្ជីប្រឡងជាប់បឋមឆ្នាំ ២០២៣ម្តងទៀត

ភ្នំពេញ៖ គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិ សិក្ខាកាមមកបណ្តុះបណ្តាល នៅក្នុងនិងក្រៅប្រទេស នៃក្រសួងការពារជាតិ បានចេញសេចក្តីជូនដំណឹង បំភ្លឺជុំវិញករណីផ្សព្វផ្សាយថាមានភាពមិនប្រក្រតី លើលទ្ធផលប្រឡងជាប់បឋមរបស់សិស្សនាយទាហាន ឆ្នាំ២០២៣ ដោយមានបេក្ខជន២រូប ធ្លាប់មានឈ្មោះជាប់ស្ថាពរឆ្នាំ២០២០ហើយ បែរជាជាប់ក្នុងបញ្ជីប្រឡងជាប់បឋម ឆ្នាំ២០២៣ ម្តងទៀត។

យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីការប្រកាសលទ្ធផលប្រឡងជាប់បឋម របស់សិស្សនាយទាហាន ឆ្នាំ២០២៣ មានការផ្សព្វផ្សាយព័ត៌មាន ក្នុងបណ្ដាញសង្គមពាក់ព័ន្ធ អំពីភាពមិនប្រក្រតីចំពោះបេក្ខជន ឈោ្មះ រ័ត្ន សេងគី ភេទប្រុស កើតថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០០ និង បេក្ខជនឈ្មោះ ម៉ុន ចំរ៉ាត់ កើតថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០០០ ដែលបានលើកឡើងថា «បេក្ខជនទាំងពីររូប មានឈ្មោះក្នុងបញ្ជីប្រឡងជាប់ជាស្ថាពរ វគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០២០ ម្តងរួចមកហើយ និងមានឈ្មោះក្នុងបញ្ជីប្រឡងជាប់បឋម វគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០២៣ ម្ដងទៀត»។

ដើម្បីចៀសវាងការយល់ច្រឡំ និងការបកស្រាយផ្សេងៗ គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យ លក្ខណៈសម្បត្តិ សិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស សូមធ្វើការបំភ្លឺករណីបេក្ខជនទាំងពីររូបនេះ ជូនបេក្ខជនទាំងអស់ និងសាធារណជន មេត្តាជ្រាបថា បេក្ខជន រ័ត្ន សេងគី និងបេក្ខជន ម៉ុន ចំរ៉ាត់ ពិតជាធ្លាប់បានប្រឡងជាប់ជាស្ថាពរ វគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០២០ ប្រាកដមែន។ បន្ទាប់ពីបានចូលសិក្សា នៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន រយៈពេល០១ខែ បេក្ខជនទាំងពីររូប បានសម្រេចចិត្តបោះបង់ការសិក្សាចោល ដោយសារបញ្ហាចាំបាច់ផ្ទាល់ខ្លួន។ ប៉ុន្តែក្រោយមកដោយនៅតែមានទឹកចិត្តស្រលាញ់កងទ័ព និងដោយមានបំណងចូលរួមបម្រើវិស័យការពារជាតិ ទើបបេក្ខជនទាំងពីររូបនេះ បានដាក់ពាក្យប្រឡង វគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០២៣ ម្ដងទៀត និងបានប្រឡងជាប់បឋមពិតប្រាកដមែន។

គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាម មកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស សូមគូសបញ្ជាក់ថា ការប្រឡងជ្រើសរើសសិស្សនាយទាហាន ត្រូវបានរៀបចំ និងដំណើរការដោយសុក្រឹត យុត្តិធម៌ និងតម្លាភាព៕

អត្ថបទដែលជាប់ទាក់ទង