**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម ឆាយ ថន ផ្តាំផ្ញើដល់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ទាំងអស់ ដែលបានទទួលការបណ្តុះបណ្តាលពីគ្រូបង្គោលមកពីក្រសួងផែនការ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ មានសីលធម៌ក្នុងវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ក្នុងពេលបំពេញភារកិច្ចការងាររបស់ខ្លួន

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនកសិកម្មនៅកម្ពុជាឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យការបណ្តុះបណ្តាលមន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ជំរឿនកសិកម្ម ក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលមានមន្ត្រីចំនួន៤៧នាក់ មកពីស្រុកចំនួន៣ រួមមាន៖ ស្រុកទឹកឈូ ក្រុងកំពត និងក្រុងបូកគោ ដែលត្រូវទទួលការបណ្តុះបណ្តាល និងចុះអនុវត្តការធ្វើជំរឿនកសិកម្មក្នុងស្រុក ក្រុងទាំង៣នេះ។

ក្នុងពិធីនេះដែរ ក៏មានការអមដំណើរនិងអញ្ជើញចូលរួមពីលោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម ចាន់ ថា អភិបាលរងខេត្តកំពត លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ លោក មឿង គង្គា ប្រធានមន្ទីរផែនការខេត្តកំពត និងថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួងផែនការ អញ្ជើញចូលរួមផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើដល់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ទាំងអស់ ដែលបានទទួលការបណ្តុះបណ្តាលពីគ្រូបង្គោលមកពីក្រសួងផែនការ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ មានសីលធម៌ក្នុងវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ក្នុងពេលបំពេញភារកិច្ចការងាររបស់ខ្លួន ដោយមិនត្រូវឱ្យមានការធ្វេសប្រហែស ឬបង្កលក្ខណៈខុសឆ្គងប្រាសចាកពីភារកិច្ច និងក្រមសីលធម៌របស់ខ្លួនឡើយ។ ជាងនេះទៅទៀត ត្រូវចេះសហការគ្នា ជាមួយមន្ទីរផែនការខេត្ត ដើម្បីអនុវត្តការងារធ្វើជំរឿនកសិកម្មកម្ពុជាឆ្នាំ២០២៣នេះ អោយសម្រេចបានលទ្ធផលគួរជាទីទុកចិត្ត និងប្រសិទ្ធភាព។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏សូមអំពាវនាវដល់ម្ចាស់អង្គភាពកសិកម្ម មានជាអាទិ៍ សហគ្រាសកសិដ្ឋានកសិកម្ម និង គ្រួសារកាន់កាប់កសិកម្មគ្រប់ប្រភេទ និងគ្រប់ទំហំខ្នាតទាំងអស់ សូមជួយគាំទ្រ និងផ្តល់ទិន្នន័យ ព័ត៌មាន តាមតារាងសំណួរដល់មន្រ្តីជំរឿនកសិកម្មឱ្យបានត្រឹមត្រូវ គ្រប់គ្រាន់ ជាក់លាក់ និងទាន់ពេលវេលា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

ជាទីបញ្ចប់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានបង្កលក្ខណៈងាយស្រួល ដល់មន្ត្រីសម្ភាសន៍ និងក្រុមការងារទាំងអស់ ដើម្បីអោយការអនុវត្តធ្វើជំរឿនកសិកម្មនៅកម្ពុជាឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

សូមបញ្ជាក់ថា៖ ក្នុងខេត្តកំពត មានក្រុង ស្រុក ចំនួន៩ ឃុំ/សង្កាត់ចំនួន៤៩ ភូមិចំនួន៤៩១ភូមិ មានគ្រួសារកសិកម្មចំនួនប្រមាណ ១៦៥ពាន់គ្រួសារ ដែលគ្រោងនឹងប្រើប្រាស់មន្ត្រីត្រួតពិនិត្យចំនួន២៧នាក់ និងមន្ត្រីសម្ភាសន៍ចំនួន១៧៩នាក់ ៕

អត្ថបទដែលជាប់ទាក់ទង