**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អភិបាលខេត្តកណ្ដាល៖ ក្នុងមួយឆ្នាំៗ ខេត្តអាចស្រូបចំណូលពីវិស័យការងារ បានប្រមាណជាង ៤៣៤លានដុល្លារ

ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា នៅក្នុងមួយឆ្នាំៗ ខេត្តកណ្ដាលអាចស្រូបចំណូលពីវិស័យការងារ ក្នុងនោះមានរោងចក្រ សហគ្រាស បានប្រមាណជាង ៤៣៤លានដុល្លារ ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា បច្ចុប្បន្ននៅខេត្តកណ្ដាល មានរោងចក្រ សហគ្រាសចំនួន ៤៨៣ទីតាំង បានផ្ដល់ការងារ ដល់កម្មករនិយោជិត ប្រមាណជាង ១៥ម៉ឺននាក់ (ស្រីជាង ១២ម៉ឺននាក់) ដែលក្នុងនោះមានរោងចក្រកាត់ដេរ សំលៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ កាបូប មានចំនួន១៧១ទីតាំង ដែលផ្ដល់ការងារដល់កម្មករនិយោជិកត រហូតដល់ជាង ១៣ម៉ឺននាក់ (ស្រីជាង ១១ម៉ឺននាក់) ។

ឯកឧត្តមបន្តថា ចំណូលបានពីវិស័យការងារ ក្នុងមួយខែ ទទួលបានជាង ៣៦លានដុល្លារ ដោយសរុបក្នុងមួយឆ្នាំបានប្រមាណជាង ៤៣៤លានដុល្លារអាមេរិក ជាមួយនេះក៏សូម អំពាវនាវដល់អ្នកវិនិយោគ បន្តធ្វើការវិនិយោគបន្ថែមទៀត ក្នុងខេត្តកណ្ដាល ដើម្បីបង្កើតជាឱកាសការងារបន្ថែមទៀតដល់ប្រជាពលរដ្ឋ ខណៈខេត្តកណ្ដាល នៅឆ្នាំ២០២៣នេះ ត្រូវបានប្រកាសជាខេត្តអស់មីនផងដែរ ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្ថែមថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ សាខាបេឡាជាតិ សន្តិសុខសង្គមខេត្តកណ្ដាល (ប.ស.ស) បានអនុវត្តការងារបង់វិភាគទាន ផ្នែកហានិភ័យការងារ សម្រាប់កម្មករនិយោជិតជាង១៤ម៉ឺននាក់, ផ្នែកថែទាំសុខភាព ចំនួនជាង១៤ម៉ឺននាក់, កម្មករនិយោជិតក្រៅប្រព័ន្ធមានចំនួនជាង ៦០០នាក់ ។

អភិបាលខេត្ត បញ្ជាកថា ពាក់ព័ន្ធនឹងវិស័យការងារ វិជ្ជាជីវៈនេះ ខេត្តមានមជ្ឈមណ្ឌលវិជ្ជាជីវៈក្នុង ក្រុងតាខ្មៅ ក្នុងការជួយបំប៉នសមត្ថភាព តម្រង់ទិសដៅដល់ពលរដ្ឋ ដើម្បីឈានជើងចូល ទីផ្សារការងារ ដោយបានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ចំនួន៧កន្លែង ក្នុងនោះមានជំនាញអគ្គិសនី បរិក្ខាម៉ានស៊ីត្រជាក់ សំណង់ស៊ីវិល ព័ត៌មានវិទ្យា ជំនាញជួសជុលរថយន្ត ជំនាញភាសាអង់គ្លេស ដែលគិតមកដល់ពេលនេះ សិស្សដែលបានបញ្ចប់ការសិក្សាមានចំនួន ២៣០នាក់ ហើយក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ កំពុងបណ្ដុះបណ្ដាលនិស្សិតថ្នាក់បរិញ្ញាបត្ររង ចំនួនជាង ១៤០នាក់ រយៈពេល២ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង