**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អូស្ដ្រាលី បន្ដផ្ដល់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដល់កម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម Justin Whyatt ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលអូស្ដ្រាលី បានសម្រេចក្នុងការផ្ដល់មូលនិធិបន្ថែមក្នុងការទិញវ៉ាក់សាំងកូវីដ១៩ តាមរយៈអង្គការយូនីសេហ្វ ដើម្បីផ្ដល់ជូនមកកម្ពុជា។

ការថ្លែងដូច្នេះរបស់ឯកឧត្ដម Justin Whyatt ក្នុងឱកាសចូលជួបពិភាក្សាការងារ និងសម្ដែងការគួរសម ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្ដមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ នាទីស្ដីការក្រសួងសុខាភិបាល ក្នុងឱកាសដែលលោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។

ឯកឧត្ដមឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ក៏បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ក្នុង រយៈពេលជាង២ឆ្នាំ កន្លងមកនេះទទួលបានជោគជ័យ ក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេស ទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។

ជាមួយគ្នានោះ ឯកឧត្ដម Justin Whyatt បានកត់សម្គាល់ថា ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី៧១ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-អូស្ត្រាលី។ លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណ ចំពោះក្រសួងសុខាភិបាល ដែលបានសហការសម្របសម្រួល និងគាំទ្រអង្គការជាដៃគូរបស់អូស្ត្រាលី ក្នុងការអនុវត្តគម្រោងនានា ជាពិសេសគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល។

ជាការឆ្លើយតប ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសម្ដែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីថ្មី និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានគាំទ្រវិស័យសុខាភិបាល ចាប់តាំងពីឆ្នាំ១៩៩៣ ដែលមានថវិកាសរុបប្រមាណ ១៨៣លានដុល្លារអូស្ត្រាលី តាមរយៈគម្រោងផ្សេងៗជាច្រើន រួមមាន៖
*គម្រោងសមធម៌ និងកែលម្អគុណភាពសេវាសុខាភិបាលកម្ពុជា ដំណាក់កាលទី១ និងកំពុងបន្តដំណាក់កាលទី២
*គម្រោងទ្រទ្រង់វិស័យសុខាភិបាលជំហានទី២
*គម្រោង Partnering to Save Live: Reproductive Health and MCH
*គម្រោងកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ
*គម្រោងអាហារូបត្ថម្ភនៅកម្ពុជា
*តាមរយៈមូលនិធិសកលបានចូលរួម៖ The Global Alliance for Vaccines and Immunizations (GAVI) និងគម្រោងប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់
*តាមរយៈ Australia’s Indo-Pacific Centre for Health Security’s regional programs: ការកសាងសមត្ថភាពមន្ត្រីសុខាភិបាល លើផ្នែកនិយ័តកម្មធ្វើតេស្តឱសថ និងផលិតផលវេជ្ជសាស្ត្រ។

ឯកឧត្ដមរដ្ឋមន្រ្តី​ ម៉ម ប៊ុនហេង បានលើកឡើងបន្តថា ក្នុងកាលៈទេសៈដែលកម្ពុជា និងពិភពលោកទាំងមូលបាន ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសអូស្ត្រាលីបានផ្ដល់ជំនួយបន្ទាន់សម្រាប់ឆ្លើយតប ទប់ស្កាត់ ជំងឺកូវីដ១៩ រួមមាន៖
*ផ្តល់វ៉ាក់សាំងប្រភេទ Pfizer សម្រាប់មនុស្សចាស់ និងកុមារ សរុបចំនួន ២,៨០០,០០០ដូស
*ផ្គត់ផ្គង់ទូបង្កកត្រជាក់ខ្លាំង ចំនួន៣៣គ្រឿង ទូទឹកកករក្សាវ៉ាក់សាំង ចំនួន ១០០គ្រឿង និងបរិក្ខារប្រព័ន្ធត្រជាក់ដទៃទៀត
*គំនិតផ្តួចផ្តើមបង្កើតនូវ Cambodia COVID-19 Development Response Plan (2020-2021 & 2021-2022) គឺជាផែនការអភិវឌ្ឍសម្រាប់ឆ្លើយតបនឹងកូវីដ១៩ ដែលផ្តោតលើសុខភាព ស្ថេរភាព និងការងើប ឡើងវិញនៃសេដ្ឋកិច្ច ដែលវិស័យសុខាភិបាលអូស្ត្រាលីជួយដល់កម្មវិធី៣ គឺ១៖ ការកសាងសមត្ថភាព ផ្នែកសន្តិសុខសុខភាព រួមមានការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ អេពីដេមីសាស្ត្រ ប្រព័ន្ធផ្តល់ថ្នាំបង្ការ, ២៖ គម្រោងពង្រឹងប្រព័ន្ធសុខភាពសាធារណៈ និងការចូលរួមរបស់សហគមន៍ក្នុងការផ្តល់សេវាថែទាំសុខភាព និង៣៖ គម្រោងធ្វើឱ្យប្រសើរឡើងអនាម័យ និងអាហារូបត្ថម្ភដល់ស្ត្រី កុមារ និងគ្រួសារ។
*ជំនួយឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈអង្គការ Population Services International (PSI) ចំនួន២លានដុល្លារអូស្ត្រាលី និងមូលនិធិ Mérieux ចំនួន ៤,៤លានដុល្លារអូស្ត្រាលី។

ឯកឧត្ដមរដ្ឋមន្ត្រីសុខាភិបាល បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីទាំងថវិកា និងបច្ចេកទេស ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ៕

អត្ថបទដែលជាប់ទាក់ទង