សម្តេច សខេង អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យបព្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា នៅវត្តពោធិអណ្តែត ក្នុងភូមិត្រពាំងច្រិស ឃុំព្រៃស្នៀត ស្រុកពារាំង

ភ្នំពេញ៖ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលគណបក្សប្រជាជនខេត្តព្រៃវែង នាថ្ងៃទី៣០ ខែមីនានេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យបព្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា នៅវត្តពោធិអណ្តែត (ហៅវត្តត្រពាំងច្រិស) ភូមិត្រពាំងច្រិស ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ។

