**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្ដេច ស ខេង៖ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងតែរៀបចំនូវសេចក្ដីព្រាងស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឆ្លើយតបឲ្យបានសមស្របទៅនឹងការវិវឌ្ឍប្រែប្រួលនៃស្ថានភាពសង្គមរបស់កម្ពុជា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបជូនថារាជរដ្ឋាភិបាលកម្ពុជាក៏កំពុងតែរៀបចំនូវសេចក្ដីព្រាងស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ដើម្បីឆ្លើយតបឲ្យបានសមស្របទៅនឹងការវិវឌ្ឍប្រែប្រួលនៃស្ថានភាពសង្គមរបស់កម្ពុជា។ សម្ដេចក្រឡាហោម សង្ឃឹមជឿជាក់ថាផ្អែកលើមូលដ្ឋាននៃលិខិតបទដ្ឋានគតិយុត្តិទាំងនេះ អង្គការ ILO នឹងនៅតែបន្តជួយគាំទ្របន្ថែមទៀតទៅដល់ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងវិស័យដទៃទៀតដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងឱកាសដែរ សម្ដេចក្រឡាហោម ស ខេង បានទទួលជួបលោក Graeme Buckley ប្រធានអង្គការ ILO ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នារសៀលថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។

ចំពោះការងារសុវត្ថិភាពផ្លូវថ្នល់ដូចសម្ដេចក្រឡាហោម បានមានប្រសាសន៍នោះ លោកប្រធានអង្គការក៏បានជម្រាបជូនសម្ដេចដែរថាអង្គការ ILO ក៏មានគម្រោងមួយដែលគាំទ្រដល់ការងារលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់ គឺការពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនកម្មករតាមបណ្ដារោងចក្រ  ដែលគម្រោងរបស់អង្គការ គឺធ្វើយ៉ាងណាលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពផ្លូវថ្នល់ក្នុងការដឹកជញ្ជូនកម្មករដោយប្រើមធ្យោបាយ ប្រកបដោយសុវត្ថិភាព។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះអង្គការ ILO ដែលបានគាំទ្រតាមរយៈគម្រោងផ្សេងៗដល់ការលើកកម្ពស់សមត្ថភាពផ្លូវថ្នល់។

សម្ដេចក៏បានជម្រាបជូនលោកប្រធានអង្គការដែរថា នាពេលឆាប់ឆាប់ខាងមុខ រាជរដ្ឋាភិបាលកម្ពុជានឹងអនុម័តនូវផែនការទសវត្សសុវត្ថិភាពចរាចរណ៍ ដែលជាផែនទីបង្ហាញផ្លូវមួយដ៏មានសារៈសំខាន់ក្នុងទិសដៅពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៕

អត្ថបទដែលជាប់ទាក់ទង