ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភការចំណាយថ្លៃព្យាបាល និងការស្នាក់នៅហូបចុក ដល់លោកយាយម្នាក់ មានជំងឺលើសឈាមខ្លាំង និងទន់មួយចំហៀងខ្លួន

ភ្នំពេញ៖ លោកយាយ ឈុន ហាន អាយុ ៧៥ឆ្នាំ មកពីសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានអាការៈវិលមុខ លើសឈាមខ្លាំង និងទន់មួយចំហៀងខ្លួនត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បញ្ជូនគាត់ភ្លាមៗមកព្យាបាលនៅមជ្ឍមណ្ឌលជំងឺបេះដូងនិងមនុស្សចាស់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រោយពីទទួលបានការព្យាបាលដោយយកចិត្តទុក្ខដាក់ពេលនេះគាត់មានសភាពធូរស្រាលច្រើននិងបានអនុញ្ញាតអោយចេញទៅផ្ទះវិញហើយ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
