**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

ក្រសួងបរិស្ថាន និងក្រសួង​ស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពដើម្បីរៀបចំ CCCSP ២០២៤-២០៣៣

ភ្នំពេញ៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមការគាំទ្រពី CCCA3 បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការសិក្សាវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កម្ពុជា ២០១៤-២០២៣ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អនុប្រធានទី២នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីមន្រ្តីនិងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងមន្ត្រី CCCA 3 ជាច្រើនរូប។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងវាយតម្លៃលទ្ធផលនិងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP) ២០១៤-២០២៣ និងពិនិត្យលទ្ធភាពដើម្បីរៀបចំ CCCSP ២០២៤-២០៣៣។

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ទិន ពន្លក បានលើកឡើងពីបច្ចុប្បន្នភាពនៃការប្រែប្រួលអាកាសធាតុ បញ្ហាប្រឈម និងឱកាសនានា ក៏ដូចជាការគំរាមកំហែងពីកត្តាខាងក្រៅ និងរបត់ទីផ្សារពិភពលោក ដើម្បីជាទស្សនទានក្នុងការរៀបចំផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅចូលរួមក្នុងការដោះស្រាយបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់រួចទៅហើយ ទាក់ទងនឹងគោលនយោបាយប្រែប្រួលអាកាសធាតុ ជាពិសេសការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការជាតិ និងថ្នាក់ក្រោមជាតិ របាយការណ៍ Updated NDC យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) និង CCCSP ២០១៤-២០២៣។

ឯកឧត្តមបានបន្តថា ឆ្នាំនេះ ជាឆ្នាំចុងក្រោយនៃការអនុវត្ត CCCSP ២០១៤-២០២៣ ហេតុនេះ កម្ពុជាចាំបាច់ត្រូវវាយតម្លៃពីប្រសិទ្ធភាពនៃការបញ្ជ្រាបសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់ខ្លួនតាមវិស័យ និងដើម្បីវិភាគអំពីផែនទីបង្ហាញផ្លូវ គោលនយោបាយសម្រាប់រយៈពេលខ្លី និងរយៈពេលវែង ស្របទៅតាមការប្តេជ្ញាចិត្តរបស់កម្ពុជានៅក្រោម NDC និងសំដៅឆ្ពោះទៅរកប្រទេសដែលបញ្ចេញឧស្ម័នកម្រិតសូន្យ នៅត្រឹមឆ្នាំ២០៥០។

ឯកឧត្តម បានផ្តល់ជាអនុសាសន៍សំខាន់ៗក្នុងការរៀបចំ CCCSPថ្មី ដូចជា៖ (១) ប្រើប្រាស់យុទ្ធសាស្រ្ត CCCSP ដែលមានស្រាប់ (២) ពិនិត្យលើទិដ្ឋភាពគោលនយោបាយជាប្រព័ន្ធពីលើចុះក្រោម (top-down) និងពីក្រោមឡើងលើ (bottom up) ដើម្បីឱ្យមានសង្គតិភាពជាមួយផែនការយុទ្ធសាស្រ្តដែលមានស្រាប់ ដូចជា Updated NDC, LTS4CN, NSDP (៣) ការកៀរគរប្រភពហិរញ្ញវត្ថុពីដៃគូ វិស័យរដ្ឋនិងឯកជន និងមូលនិធិអាកាសធាតុបៃតង (៤) ការពង្រឹងតួនាទី និង កិច្ចសហការថែមមួយកម្រិតទៀតរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូ៕

អត្ថបទដែលជាប់ទាក់ទង