**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

សម្តេច សាយ ឈុំ៖ នៅកម្ពុជា មានសាសនិកឥស្លាមជាច្រើនរូប ត្រូវបានផ្តល់តួនាទីនៅក្នុងជួររាជរដ្ឋាភិបាល ជាតំណាងរាស្ត្រ និងជាសមាជិកព្រឹទ្ធសភា

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានទទួលលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim ) នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម ក្នុងឱកាសដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពខាងជំនឿសាសនា ពេលបច្ចុប្បន្ននេះ ឥស្លាមសាសនាជាសាសនាធំទី២ នៅកម្ពុជា មានសាសនិកឥស្លាមជាច្រើនរូប ត្រូវបានផ្តល់តួនាទីនៅក្នុងជួររាជរដ្ឋាភិបាល ជាតំណាងរាស្ត្រ និងជាសមាជិកព្រឹទ្ធសភា។ នៅកម្ពុជាពុំមានទំនាស់សាសនាទេ មានសុខដុមនីយកម្មផ្នែកសាសនា ហើយត្រូវបានផ្តល់សិទិ្ធ និងឱកាសស្មើៗគ្នាក្នុងសង្គម។

ក្នុងនាមប្រជាជនកម្ពុជា ព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងការស្វាគមន៍ដ៏កក់ក្តៅ ចំពោះលោកនាយករដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងគណៈ ប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។

ដំណើរទស្សនកិច្ច របស់គណៈប្រតិភូនាពេលនេះពិតជាសារៈសំខាន់ ដល់ការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់រវាងប្រទេស និងប្រជាជនទាំងពីរដែលមានស្រាប់ និងបន្តថែរក្សាពូនជ្រំទំនាក់ទំនងដ៏ល្អនេះ ឱ្យស្ថិតស្ថេររឹងមាំយូរអង្វែង ហើយនាំមកនូវផលប្រយោជន៍ ទៅវិញទៅមកដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

ក្នុងឱកាសនោះឯកឧត្ដមនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបគណៈប្រតិភូនាពេលនេះ។

ឯកឧត្ដមបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៅប្រទេសកម្ពុជាពេលនេះ ដើម្បីឈ្វេងយល់អំពីការរីកចម្រើន និងផ្លាស់ប្តូរបទពិសោធន៍នៅពីគ្នាទៅវិញទៅមក ព្រមទាំងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្រ្តីបានថ្លែងនូវការកោតសរសើរ ចំពោះបទពិសោធន៍ដ៏ល្អរបស់កម្ពុជា ចំពោះការបើកទូលាយលើជំនឿសាសនានៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃម្ពុជា។

ទន្ទឹមគ្នានោះសម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរ ចំពោះការសម្រេចនូវសមិទ្ធផលសង្គមសេដ្ឋកិច្ច ដ៏ស្ញប់ស្ញែងរបស់ប្រជាជន និងប្រទេសម៉ាឡេស៊ី។
សម្តេចមានជំនឿថា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំម៉ាឡេស៊ី ម៉ាឡេស៊ីនឹងបន្តសម្រេចបានជោគជ័យ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយវិបុលភាព វឌ្ឍនភាព និងសុភមង្គល។ កម្ពុជាចាត់ទុកការរីកចម្រើនរបស់ម៉ាឡេស៊ី ជាការរីកចម្រើនរួមរបស់សហគមន៍អាស៊ាន។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងមានសេចក្តីពេញចិត្តជាខ្លាំង ចំពោះការរីកចម្រើនជាបន្តបន្ទាប់ រវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគី និងពហុភាគី លើវិស័យសំខាន់ៗដូចជា៖ នយោបាយ, សេដ្ឋកិច្ច, វិនិយោគ, ពាណិជ្ជកម្ម, ទេសចរណ៍, ទូរគមនាគមន៍, រ៉ែ និងថាមពល, អប់រំ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ រវាងឥស្សរជនគ្រប់លំដាប់ថ្នាក់ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិនានា ពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងក្តីរីករាយ ចំពោះទំហំវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកំណើនល្អប្រសើរជាបន្តបន្ទាប់។ ព្រឹទ្ធសភាសូមលើកទឹកចិត្ត ដល់រដ្ឋាភិបាលទាំងពីរ ពិនិត្យសក្តានុពលឱ្យអស់លទ្ធភាព ក្នុងការបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីនាំមកនូវកំណើនសេដ្ឋកិច្ចរួម និងវិបុលភាពសម្រាប់ប្រជាជនទាំងពីរ និងដើម្បីទប់ស្កាត់ផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល។
ព្រឹទ្ធសភាបច្ចុប្បន្ន ក៏ដូចទៅអនាគត បន្តគាំទ្ររាល់គម្រោងសហប្រតិបត្តិការ និងយន្តការទ្វេភាគីនានាដែលបានធ្វើឡើង រវាងរដ្ឋាភិបាលទាំងពីរ ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ សម្រាប់តំបន់ និងអន្តរជាតិ។

តាមរយៈឯកឧត្ដមនាយករដ្ឋមន្រ្តី សម្តេចប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីគោរពជូន ឯកឧត្ដមប្រធានព្រឹទ្ធសភាម៉ាឡេស៊ី។ ព្រឹទ្ធសភាកម្ពុជាមានបំណងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយព្រឹទ្ធសភាម៉ាឡេស៊ី ក្នុងការជំរុញការបង្កើតក្រុមមិត្តភាព រវាងព្រឹទ្ធសភានៃប្រទេសទាំងពីរ ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌអន្តរសភា។ជាមួយគ្នានោះ សម្តេចបានគោរពអញ្ជើញលោកប្រធានព្រឹទ្ធសភាម៉ាឡេស៊ី មកបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនឯកឧត្ដមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ មានសុខភាពល្អ និងទទួលបាននូវជោគជ័យ ក្នុងការបំពេញទស្សនកិច្ចជាផ្លូវការ៕

អត្ថបទដែលជាប់ទាក់ទង