**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ១២៩ប័ណ្ណ ជូនពលរដ្ឋនៅភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានការចូលពីលោកអភិបារងខេត្ត លោកប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ អភិបាលស្រុក ក្រុមប្រឹក្សាស្រុក មេឃុំ មេភូមិ និងប្រជាពលរដ្ឋ។

ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាថ្ងៃនេះព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ខេត្តព្រះសីហនុ​ ដែលបានខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិអូរតាហយ មានក្បាលដីសរុបចំនួន ១៤០ក្បាលដី ក្នុងនោះក្បាលដីដែលត្រូវចេញប័ណ្ណមាន ចំនួន ១៣៤ក្បាលដី និងមិនចេញប័ណ្ណចំនួន៦ក្បាលដី ។ ហើយប័ណ្ណដែលត្រូវចែកជូនមានចំនួន ១២៩ក្បាលដី (សំរាប់ចែក)ហើយប័ណ្ណមិនទាន់អាចចែកបានដោយសាពួកគាត់បាត់ឯកសារមានចំនួន ៥ក្បាលដី មានក្បាលដី (ក្បាលដីលេខ១០៧ សុំបញ្ជូលទិន្នន័យក្រោយបិទផ្សាយ)។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល គឺដើម្បីលើកស្ទួយដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ការពារផលប្រយោជន៍​ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និងរាជរដ្ឋាភិបាល។ រដ្ឋគ្រប់គ្រងដីធ្លីទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឱ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាព នៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ បម្រើដល់ជីវភាពគ្រួសារ និងការវិនិយោគ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះទុកដាក់ប័ណ្ណកម្មសិទ្ធរបស់ខ្លួនឱ្យបានល្អគង់វង្ស ព្រោះប័ណ្ណនេះវាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនយកទីធ្វើការបញ្ចាំ លក់ ឬផ្ទេរ ធ្វើអំណោយឱ្យកូនចៅរបស់ខ្លួនទៅតាមលទ្ធភាពរបស់ក្រុមគ្រួសារនីមួយៗ ព្រោះវាបានបញ្ជាក់ជាកម្មសិទ្ធផ្តល់អត្ថប្រយោជន៍ និងសុវត្តិភាពឱ្យយើងជាម្ចាស់ដី តែបើទុកដាក់មិនបានត្រឹមត្រូវ វាក្លាយជាការលំបាក និងគ្រោះថ្នាក់ដល់យើងហើយការធ្វើនេះមានរយ:ពេល ១១ឆ្នាំ ប័ណ្ណនេះមានអត្ថប្រយោជន៍បញ្ជាក់ពីកម្មសិទ្ធកររបស់បងប្អូនមានសុវត្ថិភាពរបស់យើងដោយមានប្រព័ន្ធទិន្នន័យជាក់លាក់។

ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ដែលពីម្សិលមិញនៅក្រុងព្រះសីហនុ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សពីរនាក់ គឺម៉ូតូ និងម៉ូតូដែលបានបាត់បង់កម្លាំងពលកម្ម ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ទាំងអស់គ្នា យើងត្រូវតែគោរពច្បាប់ចរាចរណ៍ ត្រូវប្រើប្រាស់ផ្លូវថ្នល់ដោយការប្រុងប្រយ័ត្នចៀសវាងមានគ្រោះថ្នាក់ និងបានថ្លែងអំណរគុណប្រជាពលរដ្ឋភូមិអូរតាហយ និងប្រជាពលរដ្ឋឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ដែលបានបោះឆ្នោតជ្រើសរើសក្រុបប្រឹក្សាឃុំ សង្កាត់ កាលពីខែមិថុនាឆ្នាំ២០២២ គាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនលើសលប់ ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងបណ្តាឃុំ សង្កាត់ទាំង២៩ក្នុងខេត្តព្រះសីហនុ សង្ឃឹមថា នៅពេលបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ប្រជាពលរដ្ឋឃុំស្ទឹងឆាយ ស្រុកកំពង់សីលា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកាន់តែច្រើនបន្ថែមទៀត និងទទួលបានចំណាត់ថ្នាក់លេខ១ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង