នាវាស្វ័យការពារជើងទឹកជប៉ុន ចូលចត នៅកំពង់ផែស្វយ័តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញ៖ នាវាស្វ័យការពារជើងទឹកជប៉ុន ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២៣ ។
នាវាស្វ័យការពារជើងទឹកជប៉ុននេះ មានឈ្មោះ KIRISAME (DD104) មានបណ្តោយ១៥១ម៉ែត្រ ទទឹង១៧,៤ម៉ែត្រ ជម្រៅទឹក៩ម៉ែត្រ និងទំងន់ផ្ទុក៤.៥៥០តោន ព្រមទាំងមាននាវឹកចំនួន ១៧០នាក់ ដឹកនាំលោកវរនាវីឯក MAKITAkAYUKI មេបញ្ជាការនាវា ។
ឧត្តមនាវីត្រី អ៊ិន សុខេមរា នាយសេនាធិការរងមូលដ្ឋានសមុទ្រ ដឹកនាំនាយនាវីអញ្ជើញទៅទទួលស្វាគមន៍គណៈប្រតិភូនាវា ស្វ័យការពារកងទ័ពជើងទឹកជប៉ុនឈ្មោះJS KIRISAME លេខៈDD-104 ដឹកនាំដោយវរនាវីឯក ម៉ាគី តាកាយូគី (MAKI TAKAYUKI) មេបញ្ជាការកងពលធំកងស្វ័យការពារដែនសមុទ្រជប៉ុនទី៤ ចូលចតនៅកំពុងផែស្វយ័តក្រុងព្រះសីហនុ រយៈពេលចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មានការចូលរួមហ្វឹកហ្វឺន រវាងនាយនាវីមូលដ្ឋានសមុទ្រ កងទ័ពជើងទឹកកម្ពុជា ជាមួយកងស្វ័យការពារកងទ័ពជើងទឹកជប៉ុន និងទស្សនកិច្ចសឹក្សាស្វែងយល់ នៅលើនាវាកងទ័ពជើងទឹកជប៉ុនផងដែរ ៕

