អាវភ្លៀងជាង ៧ម៉ឺនអាវ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានដឹកជញ្ជូនតាមគោលដៅ កងយោធពលខេមរភូមិន្ទកំពុងឈរជើង

ភ្នំពេញ៖ អង្គភាពកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានបញ្ចេញរថយន្ត DONG FENG ចំនួន២២គ្រឿង ដឹកអាវភ្លៀងចំនួន ៧៥.៦៣០អាវ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចេញពីឃ្លាំងទៅប្រគល់ជូន គ្រប់បណ្ដាភូមិភាគ កងពល និងបញ្ជាការដ្ឋាន ទៅតាមគោលដៅ ដែលកងយោធពលខេមរភូមិន្ទកំពុងឈរជើង។
តាមរយៈអំណោយដ៏ថ្លៃថ្លាខាងលើបានសរបញ្ជាក់ឲ្យឃើញថា សម្ដេចទាំងពីរ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខភាព ជីភាពរស់នៅ របស់កងកម្លាំងដែលមានភារកិច្ចការពារជាតិមាតុភូមិ ៕
