**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់

សម្តេចតេជោ កោតសរសើរ ចំពោះរបកគំហើញពូជស្រូវថ្មី «ចំប៉ីស៧០» និង «កង្រី»

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងនូវការកោតសរសើរ ចំពោះរបកគំហើញពូជស្រូវថ្មី «ចំប៉ីស៧០» និង «កង្រី» ដែលទើបត្រូវបានបង្កាត់ ជាមួយនឹងការស្រាវជ្រាវបច្ចេកទេស និងការដាំដុះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំសូមកោតសរសើរ ចំពោះរបកគំហើញពូជស្រូវថ្មី គឺពូជ «ចំប៉ីស៧០» និង ពូជ «កង្រី» ដែលជាស្នាដៃរបស់លោកបណ្ឌិត អ៊ុក ម៉ាការា និងលោកបណ្ឌិត ឃុន លាងហាក់ ដែលខ្ញុំនឹងបំពាក់មេដៃជូន លោកបណ្ឌិតទាំងពីរ”។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចពិតជាមានការសាទរ ជាមួយនឹងការស្រាវជ្រាវបច្ចេកទេសជាបន្ដបន្ទាប់ ដែលផ្សារភ្ជាប់ជាមួយនឹងការស្រាវជ្រាវ និងការដាំដុះ។

សម្តេចតេជោ នាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ប្រវិត្ដប្រទេសកម្ពុជា ដោយចាប់ផ្ដើម នៅក្នុងទសវត្សរ៍៨០ ជាការចាប់ផ្តើមយុទ្ធនាការ នៃការប្តូរពូជស្រូវ ហើយការប្ដូរពូជស្រូវថ្មីនេះ សូម្បីតែឪពុករបស់សម្តេច ក៏មានការជំទាស់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការប្ដូរពូជស្រូវថ្មីនេះ គឺចង់កាត់បន្ថយ ការធ្វើពូជស្រូវធ្ងន់ ទៅជាពូជស្រូវស្រាល។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចំពោះពូជស្រូវថ្មី ដែលមានរយៈពេលខ្លីនេះ វាជាសមទ្ធិផលថ្មីមួយ ដែលសម្ដេចគិតថា កម្ពុជាបានឈានមុខមួយ នៅក្នុងការជ្រើសរើស បង្កាត់ពូជខ្លួនឯង និងជាប់ចំណាត់ថ្នាក់ទៀតផងហើយការប្រែ ដោយផ្ទេរពីការអភិវឌ្ឍន៍ តាមបែបបើកទូលាយ ទៅកាន់ការអភិវឌ្ឍន៍ តាមបែបស៊ីជម្រៅនេះ គឺជាដំណើរការអនុវត្ដយុទ្ធសាស្ដ្រ ប៉ុន្ដែគ្រាន់តែមិនបានរំលឹកពីវា៕

អត្ថបទដែលជាប់ទាក់ទង