**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

ពន្ធដារ ចាប់ផ្តើមចុះពិនិត្យការអនុវត្តការងារអង្កេតសហគ្រាស នៅខណ្ឌចំនួនពីរក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងជាអនុប្រធាននៃក្រុមការងារជំរុញ និងតាមដានការចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស បណ្ឌិត កែន សម្បត្តិ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារអង្កេតសហគ្រាសនៃអគ្គនាយកដ្ឋាន ពន្ធដារ ចុះអង្កេតសហគ្រាសនៅខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ ស្របតាមសេចក្ដីជូនដំណឹងលេខ ១៦៤០៣ អពដ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្ដីពីការចុះអង្កេតសហគ្រាសនៅរាជធានីភ្នំពេញ។

ការចុះអង្កេតសហគ្រាស គឺស្ថិតក្នុងក្របខ័ណ្ឌនៃផែនការសកម្មភាព របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានដាក់ចេញ និងដឹកនាំអនុវត្តដោយលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយក្នុងនោះការជំរុញការចុះបញ្ជីពន្ធដារ គឺជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពដទៃទៀត ដែលអគ្គនាយកដ្ឋានពន្ធដារ ត្រូវធ្វើការចុះបញ្ជីឱ្យអស់នូវសហគ្រាស ដែលកំពុងប្រកបអាជីវកម្មនៅទូទាំងប្រទេស ស្របតាមបទប្បញ្ញតិ្តស្តីពីពន្ធដារជាធរមាន។

ក្នុងឱកាសចុះពិនិត្យការអនុវត្តការងារអង្កេតសហគ្រាសដែលបានជួល និងធ្វើអាជីវកម្ម នៅក្នុងអគារពាណិជ្ជកម្មមួយ ក្នុងខណ្ឌដូនពេញ និងមានការចុះពិនិត្យទីតាំងសហគ្រាសមួយចំនួនទៀត នៅក្នុងខណ្ឌជ្រោយចង្វារ បណ្ឌិតអគ្គនាយករង បានជម្រាបជូនតំណាងសហគ្រាសទាំងនោះ អំពីគោលបំណងនៃការចុះអង្កេតសហគ្រាសនាពេលនេះ គឺជាការស្រង់ស្ថិតិប្រមូលព័ត៌មាន ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស និងផ្តល់សេវាចុះបញ្ជីពន្ធដារ ជូនសហគ្រាសទាំងអស់ដែលកំពុងប្រកបអាជីវកម្ម នៅរាជធានីភ្នំពេញ។

លោកបណ្ឌិតអគ្គនាយករង បានគូសបញ្ជាក់ជូនតំណាងសហគ្រាសថា ការចុះបញ្ជីពន្ធដារ គឺជាការតម្រូវរបស់ច្បាប់និ ងបទប្បញ្ញតិ្តស្តីពីពន្ធដារជាធរមាន ហើយសហគ្រាសទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ពីការចុះបញ្ជីនេះ រួមមាន ១. មានឈ្មោះជាសហគ្រាស បានអនុវត្តត្រឹមត្រូវតាមច្បាប់កំណត់ ២. ទទួលបាននូវសេវាផ្តល់ព័ត៌មាន ជាប្រចាំអំពីដំណើរការនៃប្រព័ន្ធពន្ធដារ និងនីតិវិធីនៃការកំណត់ពន្ធស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ៣. សម្រាប់យន្តការអាករលើតម្លៃបន្ថែម នៅពេលលក់ឱ្យអតិថិជនជាបុគ្គលជាប់អាករបុគ្គលនោះ អាចទទួលបានអាករលើធាតុចូល ដើម្បីធ្វើការកាត់កងអាករលើធាតុចេញ ៤. ចំពោះចំណាយរបស់បុគ្គលជាប់អាករ នោះអាចអនុញ្ញាតឱ្យកាត់កងបាន ៥. ទទួលបានការលើកទឹកចិត្តផ្សេងៗ ស្របតាមគោលនយោបាយផ្នែកពន្ធដាររបស់រាជរដ្ឋាភិបាល ៦. ការប្រកួតប្រជែងដោយស្មើភាពគ្នារវាងអាជីវកម្មនិងអាជីវកម្ម ៧. អាចទទួលបានការទុកចិត្តពីអ្នក វិនិយោគទុនក្នុងនិងក្រៅប្រទេស ក្នុងការសម្រេចធ្វើការវិនិយោគជាមួយសហគ្រាសដែលមានអនុលោមភាពពន្ធដារ និង ៨. អត្ថប្រយោជន៍ផ្សេងៗ ទៀតផងដែរ។

ទន្ទឹមនឹងនេះ លោកបណ្ឌិតអគ្គនាយករងបានបន្ថែមថា ការចូលរួមបង់ពន្ធ របស់សហគ្រាសទាំងអស់ គឺជាការចូលរួមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយប្រាក់ពន្ធដែលប្រមូលបានទាំងនោះ នឹងត្រូវបានយកទៅបែងចែក ប្រកបដោយសមធម៌ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យជាដើម ព្រមទាំងការផ្តល់សេវាសាធារណៈផ្សេងៗរួមមាន ការការពារអធិបតេយ្យ បូរណភាពទឹកដី រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សង្គម រក្សាស្ថិរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស ដើម្បីសុខុមាលភាព វិបុលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។

នាឱកាសនោះផងដែរ លោកបណ្ឌិតអគ្គនាយករង ក៏បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុង យកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យកាន់តែប្រសើរឡើងជាលំដាប់ ដោយអ្នកជាប់ពន្ធអាចធ្វើការស្វែងយល់ ពាក់ព័ន្ធនឹងពន្ធដារ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល ការធ្វើសិក្ខាសាលាផ្សព្វផ្សាយ ការផ្តល់វេទិកាពិគ្រោះយោបល់ ដូចជា កម្មវិធីពន្ធដារកម្ពុជា (GDT Facebook Live) GDT Live Chat, Call Center 1277 របស់អគ្គនាយកដ្ឋានពន្ធដារ។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ បានបង្ខិតសេវាពន្ធដារឱ្យកាន់តែជិតជូនអ្នកជាប់ពន្ធ តាមរយៈការអភិវឌ្ឍនិង ដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធប្រកាសពន្ធអាជីវកម្មតាមអនឡាញ (E-Filing) ប្រព័ន្ធគ្រប់គ្រងការបង់ប្រាក់ពន្ធតាមអនឡាញ (E-Payment) និងកម្មវិធីប្រព័ន្ធអនឡាញផ្សេងៗទៀត ដែលបង្កលក្ខណៈងាយស្រួល កាត់បន្ថយពេលវេលារបស់ អ្នកជាប់ពន្ធ បង្កើននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការប្រកាសបង់ពន្ធរបស់អ្នកជាប់ពន្ធ។

ជាមួយនឹងការលើកឡើងខាងលើនេះ បណ្ឌិត កែន សម្បត្តិ ក៏បានជំរុញ និងលើកទឹកចិត្តព្រមទាំងបានស្នើឱ្យម្ចាស់សហគ្រាសទាំងអស់ បន្តផ្សព្វផ្សាយជូនដៃគូអាជីវកម្ម និងម្ចាស់សហគ្រាសផ្សេងៗ ធ្វើការចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចពន្ធឱ្យបានត្រឹមត្រូវ ចៀសវាងការទទួលរងការពិន័យ ទោសទណ្ឌ ស្របតាមច្បាប់ និងបទប្បញ្ញតិ្តស្តីពីពន្ធដារជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង