**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី

បន្ទាន់! ដាក់លេខសម្ងាត់ (Two-Step Verification) ដើម្បីការពារគណនី​ Telegram របស់អ្នក

នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា ដោយសង្កេតឃើញថា ក្នុងមួយរយ:នេះមានករណីជ្រៀតចូល និងផ្ទេរសិទ្ធិកាន់កាប់គណនី Telegram (ផ្លាស់ប្តូរលេខទូរស័ព្ទជនរងគ្រោះ) ដោយខុសច្បាប់ពីសំណាក់ជនអនាមិកជាបន្តបន្ទាប់ ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមធ្វើការក្រើនរំលឹកសាជាថ្មីដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់កម្មវិធី Telegram ដោយធ្វើការដាក់លេខសម្ងាត់ (Two-Step Verification) ជាបន្ទាន់ដើម្បីការពារគណនីនៅពេល Login លើឧបករណ៍ ឬផ្ទាំង Internet Browser ថ្មី។

សូមអនុវត្តវិធីសាស្ត្រដាក់លេខសម្ងាត់ (Two-Step Verification) ដូចខាងក្រោម៖
១. ចូលទៅកាន់កម្មវិធី និងគណនី Telegram របស់អ្នក
២. ចុចលើពាក្យ “Settings” -> “Privacy and Security” -> “Two-Step Verification” -> “Set Password”
៣. ត្រង់ “Enter a password” វាយបញ្ចូលលេខសម្ងាត់ពិបាកទាយ -> រួចចុច “Continue”
៤. ត្រង់ “Re-enter your password” វាយបញ្ចូលលេខសម្ងាត់ឡើងវិញ -> រួចចុច “Continue” និងត្រង់ “Password Hint” វាយបញ្ចូលនូវពាក្យគន្លឹះដែលជួយអ្នកក្នុងការចងចាំលេខសម្ងាត់
៥. ត្រង់ “Recovery Email” លោកអ្នកអាចដាក់អាសយដ្ឋានអ៊ីម៉ែលដើម្បីអាចប្រើប្រាស់ផ្លាស់ប្តូរលេខសម្ងាត់នៅពេលដែលអ្នកភ្លេច ករណីលោកអ្នកចង់រំលងជម្រើសនេះ សូមចុចលើពាក្យ “Skip”

លើសពីនេះលោកអ្នកគួរពិចារណាក្នុងដាក់ Passcode ដើម្បីការពារកម្មវិធី Telegram ក្នុងកម្មវិធីទូរស័ព្ទដៃរបស់អ្នក ដោយអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖
១. ចូលទៅកាន់កម្មវិធី និងគណនី Telegram របស់អ្នក
២. ចុចលើពាក្យ “Settings” -> “Privacy and Security” -> “Passcode & Face ID” -> “Turn Passcode On”
៣. ត្រង់ “Enter a password” វាយបញ្ចូលលេខ PIN ចំនួន ៦ខ្ទង់ -> រួចចុច “Continue”
៤. ត្រង់ “Re-enter your password” វាយបញ្ចូលលេខ PIN ចំនួន ៦ខ្ទង់ ឡើងវិញ -> រួចចុច “Continue”

បញ្ជាក់៖ Passcode គឺមានតួនាទីការពារការលួចបើកកម្មវិធី Telegram ក្នុងទូរស័ព្ទដៃរបស់អ្នកប៉ុណ្ណោះ ដូច្នេះដើម្បីការពារគណនី Telegram ពីការលួចចូលពីចម្ងាយ អ្នកត្រូវដាក់លេខសម្ងាត់ (Two-Step Verification)។

អត្ថបទដែលជាប់ទាក់ទង