**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាពស្ទាក់កាប់អ្នកស្រុកជិះម៉ូតូពេលរាត្រី នៅស្រុកថ្មពួក


បន្ទាយមានជ័យ៖ អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជនសង្ស័យ២នាក់ ត្រូវកម្លាំងផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក ឃាត់ខ្លួនយកមកសួរនាំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ពាក់ពន្ធ័ករណីបង្កហឹង្សា(កាប់)លើជនរងគ្រោះ១នាក់ ចំណុចភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក កាលពីយប់ថ្ងៃអាទិត្យបណ្តាលឲ្យរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមង្គលបូរីទាំងយប់។

ជនរងគ្រោះបានរៀបរាប់ថា៖ កាលពី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៩.០០នាទីយប់ នៅចំណុចភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក មានក្រុមក្មេងមួយក្រុមមានម៉ូតូចំនួន ០៤គ្រឿង មិនស្គាល់ឈ្មោះ បានឈរមុខម្ចាស់ផ្ទះឈ្មោះ គឹម សិលា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិឃុំខាងលើ ហើយក្រុមក្មេងទាំងនោះបានស្ទាក់ឃាត់ និងធ្វើសកម្មភាពកាប់ទៅលើខ្លួនដែលកំពុងជិះម៉ូតូមានគ្នាចំនួន ០៣នាក់៖ ១-.ឈ្មោះ លីម ពុម ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅខេត្តឧត្តរមានជ័យ 2/-ឈ្មោះ ផេង ភី ភេទប្រុស អាយុ ២០ឆ្នាំ ៣/-ឈ្មោះ វ៉ុន ឌី ភេទប្រុសអាយុ២១ឆ្នាំ រងរបួសកែងដៃ ផ្នែកខាងឆ្វេង រស់នៅភូមិរំពុក ឃុំស្វាយជ្រាស ស្រុកស្នួលខេត្តក្រចេះ បណ្តាលឲ្យអ្នកខ្លះរបួសធ្ងន់  ខ្លះរត់គេចខ្លួនរួច។-ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យមង្គលបូរី ឯក្រុមក្មេងដែលបង្កបានជិះម៉ូតូរត់គេចខ្លួនអស់តែម្តង។

លុះដល់ថ្ងៃទី២០ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២រសៀលនាទី កម្លាំងជំនាញបាន ស្រាវជ្រាវ និងនាំមុខសញ្ញាសង្ស័យចំនួន ០២នាក់ ៖១/–ឈ្មោះ ឆាង ឆាត ភេទប្រុស អាយុ22ឆ្នាំ និង២/-ឈ្មោះ ហាត ឆាត ហៅសំ ភេទប្រុស អាយុ22ឆ្នាំ ជាជនដៃដល់ រស់នៅភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាមួយគ្នា បានសារភាព ថាខ្លួនទាំងពីរនាក់ពិតជាបាន ធ្វើសកម្មភាពប្រើអំពើហិង្សា យកកាំបិតប៉ាំងតោកាប់ទៅលើជនរងគ្រោះបណ្តាលអោយមានរបួសស្នាមប្រាកដមែន ដោយសារខឹងជនរងគ្រោះខាងលើជិះម៉ូតូពេញផ្លូវ ទើបស្ទាក់កាប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យស្ថិតក្រោមការសួរនាំរបស់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់ ។

ទាក់ទិននឹងករណីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់អាណាព្យាបាលឪពុកម្តាយ ត្រូវជួយអប់រំកូនចៅឲ្យប្រព្រឹត្តតែអំពើល្អ ជៀសវាងការសេពគ្រឿងញៀន ។មួយវិញទៀតយុវជនខ្លួនឯងត្រូវខិតខំធ្វើតែអំពើល្អនៅឲ្យឆ្ងាយពីគ្រឿងញៀន ខិតខំរៀន ដើម្បីជាទំពាំងស្នងប្ញស្សី សម្រាប់អនាគតខ្លួនឯង គ្រួសារនិងប្រទេសជាតិ កុំប្រព្រឹត្តអ្វីដែលសង្គមស្អប់ខ្ពើមខុសពីច្បាប់ គឺត្រូវមានទោសទណ្ឌ ព្រោះច្បាប់មិនអាចលើលែងបានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង