**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកបទពិសោធន៍ ដល់និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ប្រធានមូលនិធិអាហារូបករណ៍សម្តេចតេជោហ៊ុនសែន ជួបសំណេះសំណាលនិងចែករំលែកនូវបទពិសោធន៍ល្អៗ ជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស នៃសាកលវិទ្យាវិទ្យាសាស្ត្រសុខាភិបាល ដែលបានទទួលអាហារូបករណ៍ សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយប្រឡងជាប់អាហារូបករណ៍ចូលរៀនចំនួន ៦៤នាក់ (ស្រី២៣នាក់)។ ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

មានប្រសាសន៍សំណេះសំណាលជាមួយក្រុមនិស្សិតនាឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់និស្សិតឆ្នើមទាំងអស់។ ក្នុងនោះលោកជំទាវបណ្ឌិតបានកោតសរសើរ ចំពោះការខិតខំរៀនសូត្ររហូតប្រឡងជាប់ដោយជោគជ័យ របស់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសនាពេលនេះ។ ខណៈនោះដែរលោកជំទាវប្រធានមូលលនិធិ ក៏បានចែករំលែកនូវបទពិសោធន៍សំខាន់ៗ ដែលលោកជំទាវផ្ទាល់ បានឆ្លងកាត់ក្នុងការសិក្សា ព្រមទាំងបានផ្តល់នូវអនុសាសន៍ ក្រើនរម្លឹកឱ្យប្អូនៗនិស្សិតទាំងអស់ ត្រូវចេះជួយគ្នានិងមានសាមគ្គីភាព ជាពិសេសក្នុងកិច្ចការសង្គម។ លោកជំទាវបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន នៅតែបន្តផ្តល់អាហារូបរណ៍ ដល់ប្អូននិស្សិតដែលមានបំណងចង់សិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេស។

ទន្ទឹមនិងនោះដែរលោកជំទាវបណ្ឌិត បានលើកទឹកចិត្តដល់ក្រុមនិស្សិតអាហារូបករណ៍ ចូលរួមស្ម័គ្រចិត្តជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗដោយផ្ទាល់ និងប្រើប្រាស់ចំណេះដឹង ដែលខ្លួនមាន ដើម្បីជួយពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋ។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកជំទាវបណ្ឌិតប្រធានមូលនិធិអាហារូបករណ៍សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានអញ្ជើញមកជួបសំណេះសំណាលជាមួយនិស្សិតនាថ្ងៃនេះ ហើយឯកឧត្តមសាស្រ្តាចារ្យបានរាយការណ៍ជាសង្ខេបជូនលោកជំទាវ អំពីស្ថានភាពនិស្សិត ដែលទទួលបានអាហារូបករណ៍ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលផងដែរ។

ទន្ទឹមនឹងនោះឯកឧត្តមសាស្រ្តាចារ្យបានឱ្យដឹងថា ចាប់ពីឆ្នាំសិក្សា ២០១៤-២០១៥ មកដល់ពេលបច្ចុប្បន្ន ដោយមានការសណ្តោស ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលបានប្រឡងចូលរៀនជាប់លេខ១ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានចំនួន៨ជំនាន់រួចមកហើយ សរុបចំនួន ២៤៦នាក់ (ស្រី៧៣នាក់) ដែលបានទទួលអាហារូបករណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណោមនិស្សិតទាំងនោះ មាននិស្សិតចំនួន៨៦នាក់ (ស្រី២៨នាក់) កំពុងសិក្សានៅឆ្នាំសិក្សា ២០២២-២០២៣៕

អត្ថបទដែលជាប់ទាក់ទង