មេទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគជូនតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ដើម្បីបម្រើដល់ការងារមនុស្សធម៌

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ច័ន្ទមុន្នី បានឧត្ថម្ភអង្ករចំនួន ០៨តោន មីចំនួន ៣០០កេស ជូនតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ សម្រាប់ប្រើប្រាស់ការងារមនុស្សធម៌ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ។
នៅក្នុងពិធីទទួលឱកាសទទួលនោះ ឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និង នាយទាហាន នាយទាហានរង និងពលទាហាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ ការលំបាកដល់កងទ័ព និង គ្រួសារកងទ័ព ក៏ដូចជាអតីតយុទ្ធជន ព្រមទាំងដោះស្រាយរាល់ការលំបាកគ្រប់បែបយ៉ាងរបស់កងទ័ពជាប្រចាំ ។
ជាក់ស្តែងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ អង្ក និងមី ជាអំណោយរបស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ហើយអំណោយនេះថាពិតបានជួយដោះស្រាយការលំបាករបស់បង ប្អូនកងទ័ពមានជីវភាពខ្វះខាត និងអតីតយុទ្ធជន មួយរយៈផងដែរ ។
